អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​មហាផ្ទៃ​ប្រកាស​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​

ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេសន្ត ឬ​បណ្ណ​ស្នាក់​នៅ​អន្ត្រៃយ៍ និង​ផ្អាក​ទទួល​បណ្ដឹង​តវ៉ា​នា​នា​។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​នីតិវិធី​នេះ​ថា គ្មាន​ប្រសិទ្ធ​ភាព ដោយ​សារ​ជន​បរទេស​មួយ​ចំនួន​កំពុង រស់​នៅ​ជាមួយ​ភាព​មិន​ស្រប​ច្បាប់ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​ឡើយ​។ 

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា @ក្រសួងមហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

ការ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជនបរ​ទេស​អន្តោ​ប្រវេសន្ត ឬ​បណ្ណ​ស្នាក់​នៅ​អន្ត្រៃយ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ជិត​៤ម៉ឺន​ឯកសារ ពី​ជន​អន្តោ​ប្រវេសន៍​ប្រមាណ​ជា​ជិត​២ម៉ឺន​គ្រួសារ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ដូច្នេះ​ការ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេសន្ត ឬ​បណ្ណ​ស្នាក់​នៅ​អន្ត្រៃយ៍ គឺ​ដើម្បី​ឲ្យ​ការ​ផ្ដល់​សេវា​រដ្ឋ​បាល​មាន​ភាព​ល្អ​ប្រសើរ សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​របស់​សហព័ទ្ធ​ជា​ខ្មែរ និង​កូន​របស់​ពួក​គេ​បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​ឯកសារ​។

អាជ្ញាធរ​ដែល​ត្រូវ​បាន ក្រសួង​មហាផ្ទៃ​បាន​អង្កេត​ឃើញ​ថា នៅ​មាន​ភាព​ស្រពេច​ស្រពិល​អំពី​គោល​ការណ៍​ច្បាប់​ដែល​នាំ​ឲ្យ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចេញ​លិខិត​រដ្ឋបាល ឬ​លិខិត​អត្រា​នុកូលដ្ឋាន​ដល់​សហព័ទ្ធ​ជា​ខ្មែរ​ដែល​មាន​កូន​ជាមួយ​នឹង​ជន​អន្តោ​ប្រវេសន្ត​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១​ខែ​កក្កដា ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី៥​ខែ​កក្កដា​នេះ​។

ចំណែក លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លើក​ឡើង​ថា កម្ពុជា​មាន​រឿង​អាស្រូវ​ច្រើន​ទាក់​ទង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​ឯកសារ​អត្ត​សញ្ញាណ​ឲ្យ​ជន​បរទេស។ ដូច្នេះ​ការ​ប្រកាស​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេសន្ត លោក​មិន​រំពឹង​ថា មាន​ប្រសិទ្ធ​ភាព​ឡើយ ខណៈ​តួលេខ​ស្ដី​ពី​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម និង​ការ​រស់​នៅ​ជាក់​ស្ដែង​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​។

បន្ទាប់​ពី​ប្រកាស​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោ​ប្រវេសន្ត ឬ​បណ្ណ​ស្នាក់​នៅ​អន្ត្រៃយ៍ និង​ផ្អាក​ទទួល​បណ្ដឹង​តវ៉ា​នានា ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែ​នាំ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ចេញ​លិខិត​រដ្ឋបាល​និង​លិខិត​អត្រា​នុកូល​ដ្ឋាន​ទៅ​ឲ្យ​សហព័ទ្ធ​ខ្មែរ​ ដែល​ស្រ្តី​ឬ​បុរស​ខ្មែរ​មាន​ប្ដី​ឬ​ប្រពន្ធ​និង​កូន​ជា​ជន​បរទេស​។ មាន​ន័យ​ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​គាត់​មាន​ប្ដី​ឬ​ប្រពន្ធ ជា​ជន​បរទេស​គឺ​មាន​សិទ្ធិ​ទទួល​បាន​លិខិត​រដ្ឋបាល និង​លិខិត​អត្រា​នុកូល​ដ្ឋាន ដូច​ពលរដ្ឋ​ដទៃ​ទៀត ហើយ​ចំពោះ​សហព័ទ្ធ​ជា​បរទេស​អាច​ទទួល​លិខិត​កំណើត​បាន​គ្រាន់​តែ​បញ្ជាក់​សញ្ជាតិ​របស់​គាត់​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ