អានតួអត្ថបទ
កម្ពុជា

លោក មា​ជ សុវណ្ណារ៉ា៖ សំណុំ​រឿងក្តី​របស់លោក ជា​រឿង​នយោបាយ

កាលពី​ព្រឹក​ថ្ងៃទី៤ ខែមីនា​នេះ តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា។ បន្ទាប់ពី​សវនាការ​រ​យៈ​ពេល ៣០ នាទី ចៅក្រម​បានប្រកាសថា សាលក្រម​ក្នុង​សំណុំរឿង​ក្តី​សុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ប្រកាស នៅ​ម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី៤មីនា​នេះ តុលាការ​កំពូល ក៏បាន​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង និង​អតីត​ព្រះសង្ឃ សឺ​ន ហៃ ផងដែរ។

លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​
លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​ឆ្មាំ​ពន្ធនាគារ បណ្តើរ​ចូល​បន្ទប់​សវនាការ​តុលាការ​កំពូល កាលពី​ព្រឹ​ថ្ងៃទី៤មីនា លោក មា​ជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា សំណុំ​រឿងក្តី​របស់លោក​ជា​រឿង​នយោបាយ ដែល​ទាមទារ​ឲ្យ​មានការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក មា​ជ សុវណ្ណារ៉ា បាន​លើកឡើងថា “ខ្ញុំ​គ្មាន​សង្ឃឹមថា បាន​នៅក្រៅ​ឃុំ ក្រៅពី​ការ​កាត់​ឲ្យ​មានទោស ហើយ​យើង​អត់​មានទោស​អ្វី​ទេ។ អីចឹង សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌ កុំ​ឲ្យ​មាន​សំពាធ​ចំពោះ​អ្នកនយោបាយ។ យើង​សង្ឃឹមថា មេដឹកនាំ​នឹង​ចរចា​ពី​បញ្ហា​នេះ បើសិនជា​គ្មាន​ការចរចា គ្មាន​សង្ឃឹម​ទេ ព្រោះ​អានេះ ជា​រឿង​នយោបាយ។

បន្ទាប់ពី​សវនាការ​រ​យៈ​ពេល ៣០ នាទី ចៅក្រម​តុលាការ​កំពូល បានប្រកាសថា សាលក្រម​ក្នុង​សំណុំរឿង​ក្តី​សុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ប្រកាស នៅ​ម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី៤មីនា​នេះ តុលាការ​កំពូល ក៏បាន​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង និង​អតីត​ព្រះសង្ឃ សឺ​ន ហៃ ផងដែរ។

លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៥មីនា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​អង្គសេចក្តី​លើ​សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១ នាក់ រួមទាំង​លោកមា​ជ​សុវណ្ណារ៉ា។ 

លោកមា​ជ​សុវណ្ណារ៉ា ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ១១ នាក់ ក្នុងនោះ ៥ នាក់ នៅក្នុង​ពន្ធនាគារ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម​រំ​ដោះ​ទីលាន​ប្រជាធិបតេយ្យ រវាង​បាតុករ និង​ក្រុម​កងសន្តិសុខ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១។ ជា​បទចោទប្រកាន់ ដែល​អាច​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ពី ២២ ឆ្នាំ ៦ខែ ទៅ ៣៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ទៅ ១៥ លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ