ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​ក្រសួង​យុត្តិធម៌​៖ ​មន្ត្រី​ណា​ហ៊ាន​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ នឹង​ត្រូវ​ចាត់​ការ​តាម​ច្បាប់​

media ក្រសួងយុត្តិធម៌ធ្វើកិច្ចប្រជុំកាលពីម្សិលមិញនេះ @FB

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាល​ពី​ម្សិល​មិញ​នេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​នៃ​ក្រសួង ដែល​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ស្ដី​ពី​បញ្ហា​ពុក​រលួយ​រវាង​មេធាវី និង​មន្ត្រី​តុលា​ការ ព្រម​ទាំង​ដើម្បី​ធ្វើ​ការ​ពង្រឹង​អភិបាល​កិច្ច​ឲ្យ​បាន​ល្អ នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​។ កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​ដោយ ពិនិត្យ​មើល​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង ក៏​ដូច​ជា​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នោះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​អំពាវ​នាវ​របស់ លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៨ ខែសីហា កន្លង​ទៅ​នេះ​។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ឲ្យ​ដឹង​ពី​កិច្ច​ប្រជុំ​នេះ​ថា ប្រសិន​ណា​ជា​នៅ​តែ​មាន​មន្ត្រី​ណា​ហ៊ាន​បំពាន​ច្បាប់ មន្ត្រី​នោះ​នឹង​ត្រូវ​ចាត់​ការ​តាម​វិធាន​ការ​ច្បាប់ និង​ប្រកាស​ជា​សាធារណៈ​ឲ្យ​បាន​ដឹង​តែ​ម្ដង​។ 

សូមស្ដាប់ប្រសាសន៍ លោក ជិន ម៉ាលីន ដែលរៀបចំឡើងដោយ ងួន វឌ្ឍនៈបណ្ឌិត៖ 04/09/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ