អានតួអត្ថបទ
បទយកការណ៍

លោក​មឿ​ន ញាណ​​ អ្នក​​ស្រឡាញ់​​បរិស្ថាន​​ធម្មជាតិ​ ខក​ចិត្ត​​ត្បិត​​គ្មាន​​ការ​គាំទ្រ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សៀវភៅ​​ដែល​មាន​​ឈ្មោះ​ថា​​បក្សី​​កម្ពុជា ​ត្រូវ​បាន​​បោះ​ពុ​ម្ភ​​ឡើង​​កាល​ពី​​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​។ ​សៀវភៅ​​ដែល​មាន​​កម្រាស់​៥២​ទំព័រ​ បាន​​រៀបរាប់​​ពី​​សត្វ​​បក្សី​​កម្រ​​នៅ​ក​ម្ពុជា ​ដូចជា​​សត្វ​​ត្រ​យ៉ង​យក្ស ​ត្រ​យ៉ង​ចង្កំ​កស​ ឬ​​សត្វ​​ក្រៀល​​រួមទាំ​ង​ប​ក្ស​​ទឹកសា​ប​​ក្នុង​ប្រទេស​​កម្ពុជា​​ផង​ដែរ​។​ ក្រៅ​ពីនោះ​​សៀវភៅ​​មួយ​​នេះ ​បាន​បង្ហាញ​​ពី​​សត្វ​ចតុបាត​​មួយ​ចំនួន​​ផងដែរ​។ ​ម្ចាស់​​សៀវភៅ​​កម្រង​​រូបភាព​​បក្សី​​កម្ពុជា​​នេះ ​គឺ​​លោក​មឿ​ន ញៀន។ លោក​​មឿ​ន ញៀន​​បាន​​លើកឡើង​ថា​ លោក​​មាន​ការ​​អស់​សង្ឃឹម​​ចំពោះ​​​កិច្ចការងារ​​ស្រាវជ្រាវ ​និង​​ការ​​ផ្តិតរូប​ភាព​ទាក់ទង​​ស្តី​ពី​​បក្សី​​និង​​ធម្មជាតិ​​នេះ​ ព្រោះ​ថា​​លោក​​បាន​​ចំណាយ​ពេល​​ជិត​១០​ឆ្នាំ ​និង​​ចំណាយ​​ប្រាក់​​ច្រើន​សន្ធឹក​​សន្ធាប់​ ប៉ុន្តែ​​គ្មាន​​ការ​ឱ្យ​​តម្លៃ​​ពី​​សង្គម​។​

លោក​មឿ​ន ញៀន ម្ចាស់​​សៀវភៅ​​កម្រង​​រូបភាព​​បក្សី​​កម្ពុជា​​
លោក​មឿ​ន ញៀន ម្ចាស់​​សៀវភៅ​​កម្រង​​រូបភាព​​បក្សី​​កម្ពុជា​​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ