ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាទៅចុះឈ្មោះបោះឆ្នោតថ្មីតិចនៅឆ្នាំ២០១៩នេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៦
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៩ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៩នេះ ខណៈចំនួនប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី មិនគ្រប់តាមចំនួនដែលបានប៉ាន់ស្មានទុកនោះទេ។ ចំនួនប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីដែល គ.ជ.ប បានប៉ាន់ស្មាន គឺ ៣៧២៦២៨នាក់ តែចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីមានត្រឹមតែជាង១០ម៉ឺន៨ពាន់នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ ចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតិច មានន័យថា តើប្រជាពលរដ្ឋកម្ពុជា កំពុងនឿយណាយនឹងការបោះឆ្នោតឬ?