ការងារស្ម័គ្រចិត្ត នាំឲ្យយុវតីខ្មែរម្នាក់ឲ្យបានទៅដល់ប្រទេសចំនួន៤៦ នៅលើពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៣
ទើបតែអាយុបាន២៤ឆ្នាំសោះ យុវតី ណារ៉ា សុខេមា បានធ្វើដំណើរទៅដល់ប្រទេសចំនួន៤៦នៅលើពិភពលោក។ សុខេមា បានទៅដល់ប្រទេសទាំងជាង៤០នោះ ដោយពុំចំណាយប្រាក់ខ្លួនឯងផង។ គឺពុំមែននរណា ចេះតែអាចធ្វើបាននោះទេ! ក៏ប៉ុន្តែ ចំពោះយុវនារីវ័យក្មេង ណារ៉ា សុខេមា គឺវាផ្តើមចេញពីការការងារស្ម័គ្រចិត្តរបស់នាងនៅក្នុងសង្គម។ រៀនចប់ទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ និងអនុបណ្ឌិតមួយពីចក្រអង់គ្លេស សុខេមា ចង់ក្រើនរម្លឹកចំពោះយុវជនផ្សេងទៀត ដែលកំពុងប្រលូកក្នុងការងារសង្គមថា យុវជនត្រូវចេះប្រុងប្រយ័ត្ន ព្រោះពេលខ្លះ សកម្មភាពសង្គមមួយចំនួន អាចនាំយុវជនឲ្យធ្វើអ្វីៗ ដើម្បីតែបម្រើផលប្រយោជន៍នយោបាយរបស់គេតែប៉ុណ្ណោះ។