អានតួអត្ថបទ
បទយកការណ៍

​ការងារ​ស្ម័គ្រ​ចិត្ត​ នាំ​ឲ្យ​យុវតី​ខ្មែរ​ម្នាក់​ឲ្យបាន​ទៅ​ដល់​ប្រទេស​ចំនួន​៤៦​ នៅ​លើ​ពិភព​លោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទើបតែ​អាយុ​បាន​២៤​ឆ្នាំ​សោះ យុវតី ណារ៉ា សុខេមា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចំនួន​៤៦​នៅ​លើ​ពិភព​លោក​។ សុខេមា បាន​ទៅ​ដល់​ប្រទេស​ទាំងជាង​៤០​នោះ ដោយ​ពុំ​​ចំណាយ​ប្រាក់​ខ្លួន​ឯងផង។ គឺ​ពុំ​មែន​នរណា ចេះ​តែ​អាច​ធ្វើ​បាន​នោះទេ!​ ក៏ប៉ុន្តែ ចំពោះយុវ​នារីវ័យ​ក្មេង ណារ៉ា សុខេមា គឺវា​​ផ្តើម​ចេញពី​ការ​​​ការ​ងារ​ស្ម័គ្រ​ចិត្ត​របស់​នាង​នៅ​ក្នុង​សង្គម។​ រៀន​ចប់​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញា​បត្រ​ចំនួន​ពីរ និង​អនុបណ្ឌិត​មួយ​ពី​ចក្រ​អង់គ្លេស សុខេមា ចង់​ក្រើន​រម្លឹក​ចំពោះ​យុវជន​ផ្សេង​ទៀត​ ដែល​កំពុង​ប្រលូក​ក្នុង​ការងារ​សង្គម​ថា យុវ​ជន​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ពេល​ខ្លះ​ សកម្មភាព​សង្គម​មួយ​ចំនួន អាច​នាំ​យុវជន​​ឲ្យ​ធ្វើអ្វីៗ ​ដើម្បីតែ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​គេ​តែ​ប៉ុណ្ណោះ​។

យុវតី ណារ៉ា សុខេមា ដែលបានធ្វើដំណើរទៅដល់ប្រទេសចំនួន៤៦ នៅលើពិភពលោក។
យុវតី ណារ៉ា សុខេមា ដែលបានធ្វើដំណើរទៅដល់ប្រទេសចំនួន៤៦ នៅលើពិភពលោក។ @Nara-Sokhema
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ