អ្នកនាំពាក្យហ្វ៊ុនស៊ិនប៉ិច៖ គ្មានឡើយការរួបរួមរវាង លោក ញឹក ប៊ុនឆៃនិងសម្ដេចក្រុមព្រះ

គ្មានឡើយការរួបរួមរវាង លោក ញឹក ប៊ុនឆៃនិងសម្ដេចក្រុមព្រះ។ នេះជាគឺជាឆ្លើយតបរបស់លោក ណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចទៅកាន់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិដែលថា ជំនួបចៃដន្យរវាងលោក និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចនិយាយដល់ការបង្រួបបង្រួមគណបក្សរាជានិយមនេះឡើងវិញនៅពេលខាងមុខ ពោលនៅពេលព្រះរាជបុត្រសម្តេចព្រះយាងពីក្រៅប្រទេសមកវិញ។ សូមជម្រាបជូនថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានជួបគ្នាដោយចៃដន្យកាលពី១០ថ្ងៃមុននេះ នៅព្រះរាជដំណាក់វាលស្បូវ បន្ទាប់ពីមេដឹកនាំគណបក្សបងប្អូនគូសត្រូវទាំងពីរចែកផ្លូវគ្នាដើរអស់រយៈពេលជិត១០ឆ្នាំ។
សូមស្ដាប់ការឆ្លើយតប លោក ណុប សុធារិទ្ធ ដូចតទៅ៖