អានតួអត្ថបទ
បទសម្ភាស

លោក អ៊ូ ចាន់រ័ត្ន៖ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សុខចិត្ត​ទៅ​ធ្វើ​ស្រែ​ចម្ការ បើ​សង្គ្រោះជាតិ​រំលាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ចាន់រដ្ឋ បាន​ធ្វើ​ដំ​ណើរ​ទៅ​ជួប​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស​នៅ​ខេត្ត​កំពង់ចាម ចំ​ពេលនិន្នាការ​ចុះ​ចូល​បក្សកាន់​អំណាច​កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ពី​ខេត្ត​កំពង់ចាម​ថ្លែងក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ លោក អ៊ូ ចាន់រ័ត្ន បានអះ​អាង​ថា សមា​ជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ខេត្ត​កំពង់​ចាម​សន្យាថា ​មិន​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ទេ ដោយ​ពួក​គេ​នឹង​សុខចិត្ត​នៅ​ធ្វើ​ស្រែ​ចម្ការ បើ​សិន​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ។ បើតាម​លោក អ៊ូ ចាន់រ័ត្ន នៅ​តាម​បណ្ដាល​ខេត្ត​កើត​មាន​រូបភាព​អូស​ទាញ​ឲ្យ​ចុះ​ចូល​ជា​មួយ​​បក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ទៀត​ផង។     

រូបថតៈ លោក អ៊ូ ចាន់រ័ត្ន តំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ
រូបថតៈ លោក អ៊ូ ចាន់រ័ត្ន តំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ @Chhoeun Chhum
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ