អានតួអត្ថបទ
កម្ពុជា-ឧបទ្វីប​កូរ៉េ

លោក ហ៊ុន សែន ជឿថា ​​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​មិន​កើត​ឡើង​ទេ!

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ​កុំ​ឲ្យ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ព្រោះ​លោក​ជឿ​ថា សង្គ្រាមនៅ​ឧបទ្វីប​កូរ៉េ​មិន​កើត​ឡើង​ទេ។ លោក​នាយករដ្ឋ​មន្ដ្រី​បាន​លើក​ឡើង​ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សម្រាប់​លោក ហ៊ុន សែន លទ្ធភាព​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ មាន​តែ០,០១​ភាគ​រយ​តែ​ប៉ុណ្ណោះ​។ ហេតុ​ដូច្នេះហើយ រដ្ឋាភិបាល​កម្ពុជា គ្មាន​គម្រោង​ជម្លៀលពលករ​ខ្មែរ​ចំនួន​ជាង​៤​ម៉ឺន​នាក់ ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឡើយ​។  

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ថ្ងៃ​ទី​២០ មេសា ២០១៧
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ថ្ងៃ​ទី​២០ មេសា ២០១៧ ហ្វេសប៊ុក​លោកនាយករដ្ឋ​មន្ដ្រី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ