ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន សរសើរ​ការ​ផ្ដួច​ផ្ដើម​របស់​ចិនអំពី​​គោល​នយោបាយ​ផ្លូវ​មួយខ្សែ​ក្រវាត់​មួយ

media  
វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន ឆ្នាំ​២០១៧ រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ឧសភា ២០១៧

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អញ្ជើញ​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន ឆ្នាំ​២០១៧​ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​សុន្ទរកថា​បើក​វេទិកា លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ឌីជីថល ក៏​ដូច​​ការ​ប្រឈម​នានា ដែល​លោក​គូស​បញ្ជាក់​ថា អាស៊ានត្រូវ​តែរួម​គ្នា​ពុះពារ​ជំនះ​។ បញ្ហា​ទាំង​នោះ​មាន​ជា​អាថិ៍ ការ​កើន​ឡើង​នូវ​ចរន្តប្រឆាំង​សាកលភាវូបនីយកម្ម គោលនយោបាយ​ជាតិ​និយម​និង​ប្រជាភិថុតិនិយម កម្ដៅ​នៃវិវាទ​នៅ​តាម​តំបន់​មួយ​ចំនួន និង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ចពិភពលោក។ល។

តាម​រយៈ​​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក​នាយករដ្ឋ​មន្ដ្រី​ក៏​បាន​ឆ្លៀត​ឱកាស​​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ចិន ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​ផង​ដែរ​។ ជា​គំនិត​ផ្ដួច​ផ្ដើម​ដែល​លោក​ចាត់​ទុក​ថា ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​អាស៊ាន​ និង​ពិភពលោក​។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ