ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន ​បញ្ជា​ឱ្យ​វែក​រក​ឱ្យ​ឃើញ​មុខ​មេ​ខ្លោង​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​

media ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS

នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចូល​រួម​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជា​ច្រើន​នាក់​នៅ​កោះ​ពេជ្រ​។ នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ទាំង​នេះ លោក​នាយក​រដ្ឋ​មន្រ្តី បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​វែក​រក​មុខ​ឱ្យ​ឃើញ​នូវ​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញឿន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​។ តុលាការ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា នៅ​ពេល​នេះ​តុលាការ​កំពុង​បន្ត​ស៊ើប​សួរ​លើ​សំណុំ​រឿង​នេះ​ហើយ​។ 

ដោយ​ហៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ថា​ជា “កន្លែង​ចង្រៃ” លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​ដោយ​ជោគ​ជ័យ​លើ​ការ​ប្រមូល​ផ្តុំ​នូវ​ការ​ជួញ​ដូរ ចែក​ចាយ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លិប​កម្សាន្ត​កណ្តាល​ក្រុង​ភ្នំពេញ​មួយ​នេះ​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី វា​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​មជ្ឈ​មណ្ឌល​រ៉ុក​បាន​ក្លាយ​ជា​កន្លែង​គ្រឿង​ញឿន​ដ៏​ធំ​មួយ​នៅ​ជិត​សាកល​វិទ្យាល័យ និងវិទ្យាល័យ ហើយ​ជា​កន្លែង​បំផ្លាញ​ក្តី​សុខ​របស់​ប្រជាជន​កម្ពុជា​។

ហេតុ​ដូច្នេះ​ហើយ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ប្រាប់​ឱ្យ​ក្រសួង​មហាផ្ទៃ​បន្ត​ចាត់​វិធាន​ការ​លើ​បញ្ហា​នេះ និងឱ្យ​តុលាការ​ដំណើរ​ការ​ក្តី​ឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ​។ មិន​តែ​ប៉ុណ្ណោះ ​លោក​បាន​បញ្ជា​ឱ្យ​រក​ឱ្យ​ឃើញ​នូវ​មេខ្លោង​នៃ​សំបុក​គ្រឿង​ញៀន​មួយ​នេះ​។

គួរ​បញ្ជាក់​ថា កង​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈកន្លងទៅ បាន​ឆ្មក់​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ប្រុស ស្រី ដែល​ភាគ​ច្រើន​ជា​យុវជន​ចំនួន​ជាង​៣០០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ក្នុង​នោះមាន​ជន​ជាតិ​ចិន​ចំនួន​១៤​នាក់​​។ បន្ទាប់​ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដក​ហូត​នូវ​សារ​ធាតុ​ញៀន​ប្រមាណ ៥០ គីឡូ​ក្រាម​ និង​កាំភ្លើង​ខ្លី​មួយ​ដើម​។ នៅថ្ងៃបន្ទាប់ សមត្ថកិច្ច​ក៏​បាន​សម្រេច​បិទ​មជ្ឈម​ណ្ឌល​រ៉ុក ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យអាជ្ញាធរនិងតុលា​ការ​បន្ត​នីតិវិធី​ស្រាវជ្រាវរក​ប្រភព​នៃ​ការ​នាំចូល​គ្រឿង​ញៀន​និង​ក្រុម​ជនល្មើស​។ ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ប៉ុន្មានថ្ងៃ អាជ្ញាធរ​បាន​បញ្ចូន​ជន​សង្ស័យ​ចំនួន​១៧​នាក់​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំ​ពេញ​។

ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​រក​ឃើញ​នូវ​មេខ្លោង​ពិត​ប្រាកដ​នៃ​បទ​ល្មើស​គ្រឿង​ញឿន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​រ៉ុក​នេះ​នៅ​ឡើយ​ទេ​។ លោកលី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ខ្លី​តែ​ប៉ុណ្ណេះ​ថា តុលាការ​កំពុង​បន្ត​ចំណាត់​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​នេះ​។ ប៉ុន្តែ​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ លោក​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​មក​ប្រកាស​ជា​សាធារណៈ​ថា ករណី​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​រ៉ុក​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឧកញ៉ា គិត ម៉េង អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នោះ​ឡើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ