អានតួអត្ថបទ
បទយកការណ៍

ល្ខោន​ស្បែក​ធំខ្នាត​យក្ស​រឿងរាម​កេរ្តិ៍​បញ្ចាំង​ជូន​ដោយ​ឥតគិត​ថ្លៃ​សង្ឃឹម​ឱ្យ​ខ្មែរ​ភ្ញាក់រឭក​ការពារ​តម្លៃ​បេតិកភណ្ឌអរូបិយ​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគម​​សិល្បករ​​គោកធ្លក នឹង​រៀប​ចំ​សំដែង​​ល្ខោន​ស្បែក​ធំ​ខ្នាត​យក្ខ​រឿងរាម​កេរ្តិ៍ ជូន​សាធារណជន​​ទស្សនា​​ដោយ​សេរី​នៅ​យប់​ថ្ងៃ​ពុធ​ ទី​២២ កុម្ភៈ ក្នុង​បរិវេណ​បណ្ណា​​ល័យ​ជាតិ។ ការ​បញ្ចាំង​ទស្សនា​គឺ​ធ្វើឡើង​ចាប់​ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៨យប់​។ ដើម្បី​សំដែង​រឿងរាមកេរ្តិ៍​ដោយ​ប្រើ​ប្រាស់​ទម្រង់​ល្ខោន​ស្បែក​ធំ​នេះ ក្រុម​អ្នក​ដឹកនាំ​រឿង​បាន​ចំណាយ​ពេល​វេលា​សរសេរ​អស់បី​ឆ្នាំ និង​ប្រើប្រាស់​ថេរ​វេលា​ហ្វឹក​ហ្វឺន​ជិត​១​ឆ្នាំ​ ហើយ​ចំណាយ​ថវិកា​ប្រមាណ១០ម៉ឺន​ដុល្លារ​​ដែល​ជាជំនួយ​ពីសប្បុរស​ជនបរ​ទេស និង​តារា​ហូលី​វូដ​ល្បី​ល្បាញ Angelina Jolie(អេនជេលីណាជូលី)ផងដែរ។ ប្រធាន​សមាគម​សិល្បករ​គោកធ្លក​សង្ឃឹម​ថា​ពល​រដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​ទីក្រុង​គ្រប់​លំដាប់​ថ្នាក់​នឹង​ចូលរួម​ទស្សនា​ដើម្បី​លើក​ទឹក​ចិត្ត និង​ការ​ថែរក្សា​អភិរក្ស​ល្ខោនស្បែកធំដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ខណៈ​ដែល​មនុស្ស​មួយ​ចំនួនតូច​ប៉ុណ្ណោះ​ចាប់អារម្មណ៍​ហើយមិនសូវឱ្យ​តម្លៃ​នោះ។

ក្រុមសមាគម​សិល្បករ​គោកធ្លកសំដែងឈុតនៃរឿងរាមកេរ្តិ៍
ក្រុមសមាគម​សិល្បករ​គោកធ្លកសំដែងឈុតនៃរឿងរាមកេរ្តិ៍ ©Sun Mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ