ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​វិញ្ញាសារ​កីឡា​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ប្រកួត ជើង​ហោះ​ហើរ​ដឹក​ជញ្ជូន​កីឡាករ​ទៅ​កាន់​ហ្វីលីពីន ក៏​ត្រូវ​លើក​ពេល​ដោយ​សារ​ព្យុះ​

media បេក្ខជនកម្ពុជាដែលបានចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ @REUTERS

ប្រភេទ​កីឡា​មួយ​ចំនួន ដែល​ធ្វើ​ការ​ប្រកួត​នៅ​ក្រៅ​សាល​ត្រូវ​បាន​ផ្អាក​នៅ​ថ្ងៃទី០៣​ខែធ្នូ​នេះ និង​ថ្ងៃ​ស្អែក នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣០ នៅ​ប្រទេស​ហ្វីលីពីន ដោយ​សារ​តែ​ការ​រំខាន​ពី​សំណាក់​ព្យុះ​ទីហ្វុង ឈ្មោះKammuri​។ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា NOCC និង​ជា​នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេម​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​ពី​ប្រទេស​ហ្វីលីពីន​មក​ថា កីឡាករ កីឡាការិនី​កម្ពុជា ត្រូវ​បាន​ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ប្រទេស​ម្ចាស់​ផ្ទះ​ហ្វីលី​ពីន បាន​ប្រកាស​អាសន្ន​ពី​ការ​មក​ដល់​នៃ​ព្យុះ​មួយ​នេះ​។ តាម​លោក វ៉ាត់ ចំរើន ជើង​ហោះ​ហើរ​ដឹក​កីឡាករ​កម្ពុជា​ដែល​ទៅ​ចូល​រួម​ប្រកួត​នៅ​ថ្ងៃ​នេះ និងកីឡាករ ដែល​ប្រកួត​ចប់ ហើយ​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ ត្រូវ​បាន​ពន្យា​ពេល​។ ដោយ​ឡែក ប្រតិភូ​កីឡា​កម្ពុជា កំពុង​តែ​សម្រប​សម្រួល​ការ​ប្រកួត​មួយ​ចំនួន​ជាមួយ​ហ្វីលី​ពីន ពី​ការ​ខក​ខាន​ប្រកួត ដែល​បណ្តាល​មក​ពី​បាតុ​ភូត​ធម្មជាតិ​នេះ​។ 

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​បញ្ចូន​កីឡាករ និង​ប្រតិភូ​ទៅ​ចូល​រួម​កីឡា​ស៊ី​ហ្គេម លើក​ទី៣០ នៅ​ហ្វីលីពីន​នេះ មាន​ចំនួន​៤០០​នាក់ ហើយ​មក​ទល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​មេ​ដាយ​ចំនួន​១៩ ក្នុង​នោះ​មេដាយ​មាស១ មេដាយ​ប្រាក់២ និង​មេដាយ​សំរិត​ចំនួន​១៥។ កម្ពុជា​ឈរ​បណ្តោះ​អាសន្ន​នៅ​លំដាប់​លេខ​រៀង​ទី៨ លើ​ប្រទេស​ភូមា ឡាវ និង​ទីម័រ​ខាង​កើត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ