ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

លោក​ស្រី ​មូរ​ សុខហួរ​ ថា​ក្រុម​គាំ​ទ្រ​ លោក ​សម ​រង្ស៊ី ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​ជា​បណ្តើៗ​ហើយ​

media លោក សម រង្ស៊ី @Internet

ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​អ្នក​នយោ​បាយ​បក្ស​ប្រឆាំង​ បាន​អះអាង​ថា​ មក​ដល់​ពេល​នេះ គឺ​ក្រុម​អ្នក​គាំ​ទ្រ ​លោក សម រង្ស៊ី ​នៅក្រៅ​ប្រទេស​ចំនួន​ពីរ​យន្ត​ហោះ​ហើយ ​បាន​ចេញ​ពី​ប្រទេស​នានា​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​។ ​ការ​រំកិល​ខ្លួន​របស់​ក្រុម​នេះ​មក​កាន់​តំបន់​អាស៊ីនេះ ​គឺ​ស្រប​ពេល​ដែល​ក្រុម​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ប្រកាស​ធ្វើ​បាតុ​កម្ម​នៅថ្ងៃ​ទី​២០​តុលា​ចុង​សប្តាហ៍​នេះ ​និង​ដើម្បី​ត្រៀម​ខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី ដែល​ប្រកាស​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ខាង​មុខ​។​ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ លោក សម រង្ស៊ី មិន​ជឿ​លើ​ការ​ឃោសនា​បែប​នេះ​ឡើយ​។

តាមរយៈ​បទ​សម្ភាស​ជា​មួយ​វិទ្យុអាស៊ី​សេរី​យប់​ថ្ងៃទី​១៤​តុលា​ លោកស្រី មូរ សុខហួរ ប្រធាន​គណៈ​កម្ម​ការ​រៀប​ចំ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​បាន​ថ្លែង​ថា លោកស្រី​ផ្ទាល់​បាន​លា​កូនៗ​របស់​លោក​ស្រី​រួច​ហើយ មុន​នឹង​លោកស្រី​ជួប​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​តុលា​។ បន្ទាប់មក​ពី​ជំនួប​នោះ​លោកស្រី​អះអាង​ថា លោកស្រី​នឹង​ចេញ​ដំណើរ​ពី​អាមេរិក​មក​កាន់​តំ​បន់​អាស៊ី តែ​លោក​ស្រី​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស។

បើតាម​លោកស្រី មូរ សុហួរ ចាប់​តាំងពី​សប្តាហ៍មុន​មក​ដល់​ពេល​នេះ គឺ​មាន​អ្នកគាំ​ទ្រ លោក សម រង្ស៊ី ចំនួន​ពីរ​យន្ត​ហោះ​ហើយ​ បាន​ចាក​ចេញ​ពី​ប្រទេស​នានា​មក​កាន់​តំបន់​អាស៊ី​។​ នៅ​តំបន់​អាស៊ី​ដែល​ក្រុម​ពលករ​ខ្មែរ​នៅកូរ៉េ​ខាងត្បូង​នឹង​ធ្វើ​បាតុកម្ម​ជាថ្មី​ទៀត ​នៅថ្ងៃទី​២០​តុលាចុង​សប្តាហ៍នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស​២៣តុលា និង​ដើម្បី​ត្រៀម​ខ្លួន​អមដំណើរ​លោក សម រង្ស៊ី ដែល​ប្រកាស​មក​ដល់​​កម្ពុជានៅថ្ងៃទី៩​វិច្ឆិកា។ ​នេះបើតាម ​លោក ស សុខេម ជាអ្នករៀប​ចំ​បាតុកម្ម​របស់​ពលករ​​ខ្មែរ​នៅកូរ៉េ​ខាង​ត្បូង។

ក៏ប៉ុន្តែ​ លោក លឹម សំអាត ជាតំណាង​ពលរដ្ឋ​ខ្មែរ​នៅអូស្ត្រាលី​បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា នៅមិនទាន់​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ លោក សម រង្ស៊ី ធ្វើ​ដំណើរ​មកកាន់​ប្រទេស​នៅតំបន់​អាស៊ី​ ដែល​គៀក​នឹង​កម្ពុជា​នៅ​ឡើយ។ នេះ​បើ​យោង​តាម​​ការ​កក់​សំបុត្រ​យន្តហោះ​។ ជាមួយគ្នា​នោះ​ដែរ លោក សាត វិច្ឆិការ ជាតំណាង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ បាននិយាយថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តំបន់​អឺរ៉ុប​នឹងមិន​មក​អម​ដំណើរ ​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​នោះ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ