អានតួអត្ថបទ
​កម្ពុជា

លោក​សុខ ឥសាន​៖​ការ​វាយប្រហារ​​ផែនការ​ ​“ក៥” ​គឺ​​លោក​សម រង្ស៊ី​​ចង់​​ឲ្យ​​របប​​ប៉ុល ពត​​វិល​​ម​កវិញ

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​សម រង្ស៊ី ប្រមុខ​គណបក្សប្រឆាំង​ដែល​កំពុងស្ថិត​នៅឯ​ប្រទេស​បារាំង​បាន​បន្ត​វាយប្រហារ​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​​តាមរយៈ​ការអនុវត្ត​ផែនការ“ក៥”កាលពី​អំឡុង​​ទសវត្សរ៍​៨០។ តាម​លោក​សម រង្ស៊ី ផែនការ​ “ក៥”​ នេះ គឺ​ជា​​យុទ្ធសាស្ត្រ​​របស់​​វៀតណាម ដើម្បី​សម្លាប់​ពលរដ្ឋ​ខ្មែរ​បន្ត ក្រោយពី​របប​ខ្មែរក្រហម ពោល គឺ​វៀតណាម​បាន​បន្ត​ខ្ចីដៃ​ខ្មែរ​សម្លាប់​ខ្មែរ​តាមរយៈ​មេដឹកនាំ​សម័យ​នោះ​មាន​លោក​ហ៊ុន សែន និង​លោក​ហេង សំរិន​ជាដើម។ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្មខ្លាំងៗចំពោះ​ការលើកឡើង​នេះ​ដោយ​ចាត់ទុក​ការវាយប្រហារ​លើ​ផែនការ “ក៥” របស់លោក​សម រង្ស៊ី ថា គឺ​ចង់​ឲ្យ​របប​ខ្មែរក្រហមវិល​ត្រឡប់​មកវិញ។ សូម​ស្ដាប់​ប្រសាសន៍​របស់លោក​សុខ ឥសាន ដែល​រៀបចំ​ជូន​ដោយ​វណ្ណ សុគន្ធា៖

លោក ​សុខ ឥសាន​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា
លោក ​សុខ ឥសាន​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ