អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ អ្នក​ធ្លាប់​ចេញ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ហើយ​ចង់​ត្រឡប់​ទៅ​វិញ​ត្រូវ​ផ្អាកបណ្ដោះ​អាសន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កូរ៉េ​តាម​រយៈ​ក្រសួង​ការងារ​កម្ពុជា​បាន​ជូន​ដំណឹង​មក​ថា ផ្អាក​បណ្ដោះ​អាសន្ននៃ​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​វគ្គ​ពិសេស​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ នេះ​មាន​ន័យថា អ្នក​ធ្លាប់​ចេញ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ហើយ​ចង់​ត្រឡប់​ទៅ​វិញ​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​សិន។ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ដែល​ជា​ភ្ញៀវ​ប្រចាំ​របស់​វិទ្យុ​យើង​នៅយប់​នេះ​បាន​គូស​បញ្ជាក់​ថា ការ​ប្រឡង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ចែក​ចេញ​ជា​ពីរ​វគ្គ។ វគ្គ​ទី​មួយប្រឡង​ធ្វើ​តេស្ត​តាម​ប្រព័ន្ធ​កុំព្យូ​ទ័រ​សម្រាប់​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​កូរ៉េ​ហើយ​ចង់​ត្រឡប់ទៅ​វិញ។ វគ្គ​ទី​ពីរ​គឺ​សសេរ​ដោយ​ដៃ​សម្រាប់​ការ​ប្រឡង​ជា​ទូទៅ​ចំពោះ​អ្នក​មិន​ធ្លាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។ ដូច្នេះ​បើ​តាម​លោក ហេង សួរ ថាការ​ផ្អាក​នេះ​មិន​ប៉ះ​ពាល់​ដល់ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រៀន​ភាសា​កូរ៉េ​និង​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​នោះ​ទេ៕

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ @Facebook
ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ