អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល៖ ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ ដើរ​ទន្ទឹម​នឹង​កំណែ​ទម្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី​២០​ខែ​សីហា បាន​លើក​បង្ហាញ​ពី​ចំណុច​អសកម្ម​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រហូត​ឈាន​ដល់​ការ​ទារទារ​ឲ្យ​នាយក​សាលា​នេះ ត្រូវ​សង​លុយ​រដ្ឋ​ទៀត​ផង។ នេះ​ក៏​ដោយ​សារ​តែ​ការ​ចំណាយ​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​នាយក​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​ភាព​មិន​ប្រក្រតី។ ករណី​នេះ នាំឲ្យ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​អប់រំ​លើក​ឡើង​ថា ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ ដើរ​ទន្ទឹម​នឹងកំណែ​ទម្រង់​របស់​ក្រសួង​។ សម្រាប់​ពួក​គេ​ផ្ដល់​យោបល់​ថា ក្រសួង​គួរ​តែ​ប្រយ័ត្នឲ្យ​បាន​មែន​ទែន​លើ​បញ្ហា​នេះ។ ប៉ុន្តែ​ទោះ​ជា​បែប​ណាក៏​ដោយ ពួក​គេ​បាន​លើក​សសើរពី​ដំណោះ​ស្រាយ​ទាន់​ពេល​វេលា​របស់​ក្រសួង។  

លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប
លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ