បទយកការណ៍
ពលរដ្ឋស្នើឲ្យអាជ្ញាធរក្រុងភ្នំពេញបន្ថែមបង្គន់សាធារណៈដែលមានគុណភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០១
ពលរដ្ឋមួយចំនួនបានកត់សម្គាល់ថា បង្គន់សាធារណៈនៅភ្នំពេញ មានមិនច្រើនទេ ឬក៏មានដែរ តែបំពេញចិត្តអ្នកប្រើប្រាស់មិនទាន់ពេលវេលា។ គឺដោយសារតែដើមចមនេះហើយ ទើបប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តបន្ទោបង់ពាលវាលពាលកាល នៅតាមច្រាំងទន្លេ ធ្វើឲ្យមានក្លិនស្អុយ ឆ្អេះ ឆ្អាប ជំនួសឲ្យខ្យល់អាកាសបរិសុទ្ធទៅវិញ។ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរក្រុងភ្នំពេញ បន្ថែមបង្គន់អនាម័យសាធារណៈដែលមានគុណភាពឲ្យបានច្រើនកន្លែង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអនាម័យនៃទីក្រុង។