ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វិសោធកម្មសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញទទួលការគាំទ្រផង រិះគន់ផង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៤
ម្សិលមិញ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្ម៥មាត្រាទាក់ទងនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ក្នុងចំណោម៥មាត្រា ២មាត្រារដ្ឋាភិបាលបានផ្លាស់ប្តូរពាក្យ និងដកពាក្យ ។ ហើយមាត្រា៣ទៀតនៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួន ទាក់ទងនឹងផលប្រយោជន៍របកម្ពុជា រួមទាំងការប្រឆាំងនឹងបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ជាការកត់សម្គាល់វិសោធកម្មសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះ ទទួលការគាំទ្រផង រិះគន់ផង ពីក្រុមអង្គការសង្គមស៊ីវិល។