ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើតំបន់ទេសចរណ៍នៅកម្ពុជា មានភាពសម្បូរបែបហើយឬនៅ ក្នុងការអន្ទងចិត្តភ្ញៀវទេសចរណ៍ក្នុងស្រុកដើរកំសាន្ត?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤១
«ស្គាល់ខ្លួនឯងសិនមុនស្គាល់គេ»គឺជាពាក្យស្លោកដែលអ្នកធ្វើការផ្នែកវិស័យទេសចរណ៍លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ផ្ដោតលើដំណើរកំសាន្តក្នុងស្រុក មុនងាកទៅកំសាន្តនៅក្រៅប្រទេស។ ការជំរុញនេះធ្វើឡើងស្របពេល សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំពិព័រណ៍ទេសចរណ៍ជាតិលើកដំបូង របស់ខ្លួននៅមជ្ឈមណ្ឌលកោះពេជ្រ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ក្រោមប្រធានបទកំណប់ទ្រព្យទេសចរណ៍កម្ពុជា។ ដូច្នេះតើតំបន់ទេសចរណ៍នៅកម្ពុជា មានភាពសម្បូរបែបហើយឬនៅ ក្នុងការអន្ទងចិត្តភ្ញៀវទេស ចរណ៍ក្នុងស្រុកដើរកំសាន្ត ?