«សាលាវិជ្ជាជីវៈកូនប្រសារស្រី» បង្រៀនយុវជនខ្មែរពីសុជីវធម៌រស់នៅក្នុងសង្គម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៥
ខណៈសង្គមខ្មែរកាន់តែមានភាពរីកចម្រើន ការនិយមបញ្ជូនកូនឲ្យសិក្សានៅសាលារៀនថ្លៃៗ និងបែបបរទេសនោះ បានធ្វើឲ្យឳពុកម្តាយមួយចំនួនមានមោទនភាព។ ក៏ប៉ុន្តែក៏មានឳពុកម្តាយ ឬអាណាព្យាបាលខ្លះ ព្រួយបារម្ភដែរ ដ្បិតការនិយមតែរបៀបបរទេសនេះ គឺធ្វើឲ្យកូនៗរបស់ពួកគេខ្លះ ភ្លេចពីសុជីវធម៌ ឬ របៀបរស់នៅជាខ្មែរ ហើយពិបាកសម្របខ្លួននៅក្នុងសង្គម។ ម្លោះហើយ សាលាវិជ្ជាជីវៈកូនប្រសារស្រីមួយ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ២០០២ ដើម្បីបង្រៀនយុវជនខ្មែរពីសុជីវធម៌ទាំងនោះ ស្របពេលដែលឳពុកម្តាយ ឬអាណាព្យាបាលមួយចំនួន ជាប់រវល់ក្នុងការងារ ហើយភ្លេចអប់រំកូន។ តើសាលានេះមានបង្រៀនអ្វីខ្លះ?