អានតួអត្ថបទ
បទយកការណ៍

សាលា​​មតេ្តយ្យ​​ត្បូង​​ដំរី​​កសាង​ឡើង​​ពលរដ្ឋ​​ក្នុង​ភូមិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលា​​​មត្តេយ្យ​​​​ត្បូង​​​ដំរី​​​​បាន​​​​បើក​​​បវេសនកាល​​​លើក​ដំបូង​​របស់​ខ្លួន​​នៅ​​ឆ្នាំ​២០១៤​-២០១៥​នេះ​។ សាលា​​មតេ្តយ្យ​​ដែល​មាន​​តែ​​ពីរ​​បន្ទប់​​និង​មាន​​ដំបូល​​ប្រក់​​ស្លឹក ចម្រឹង​​ដែក​តូច​ៗ​នេះ ​គឺ​ជា​​ស្នាដៃ​​កសាង​ឡើង​​ដោយ​​យុវជន​​មួយ​ក្រុម​។ ​យុវជ​ន​​ដែល​មាន​​លំនៅដ្ឋាន​​ក្នុង​ភូមិ​​ត្បូង​ដំរី​ ស្រុក​សំរោង ​​ខេត្តតាកែវ ​បាន​លើ​ក​ឡើង​​ថា​​​ការ​​​ផ្តួចផ្តើម​​​គំនិត​​កសាង​​នេះ ​គឺ​​ដើម្បី​​ផ្តល់​ឱកាស​​ដល់​​កូន​ក្មេង​​ប្រមាណ​​​ជាង​៤០នាក់​ដែល​​កំពុង​​ត្រូវការ​​ថ្នាក់​​មតេ្តយ្យ​​ដើម្បី​​បំពេញ​​ចំណេះ​​របស់​ខ្លួន​។​ កុមារ​តូច​ៗ​ដែល​​មិន​អាច​​ទៅ​​សិក្សា​​នៅ​​សាលា​បឋមសិក្សា​​ដែល​មាន​​ចម្ងាយ​​ប្រមាណ​​ជាង​៧​គី​ឡូម៉ែត្រ​​ពី​​ភូមិ​​បាន​​នោះ​ទេ។​

កុមារា​​កុមារី​​ដែល​​ជា​​កូន​​សិស្ស​​នៅ​​សាលា​​​​​មតេយ្យ​​​​​ត្បូង​​​​ដំរី​​​​​​
កុមារា​​កុមារី​​ដែល​​ជា​​កូន​​សិស្ស​​នៅ​​សាលា​​​​​មតេយ្យ​​​​​ត្បូង​​​​ដំរី​​​​​​ RFI/ ស៊ុន មេសា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ