ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​អាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ​និង​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​ដែល​ទើប​ចាប់​ឃុំ​ខ្លួន​

media លោក ផៃ ស៊ីផាន @សហការី

នៅ​យប់​មិញ​នេះ លោក Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​អាមេរិក និង កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ​។ ប៉ុន្តែ​ស្រប​ពេល​នៃ​ការ​មក​ដល់​របស់​លោក Patrick Murphyនេះ ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តែង​នូវ​ព្រួយ​បារម្ភ​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ​។ លោក​ស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ថា ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​បំពាន​ច្បាប់​ថែម​ទៀត​។ ដូច្នេះ​ហើយ លោក​ស្រី​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

សូម​បញ្ជាក់​ឱ្យ​ដឹង​ថា ប្រតិកម្ម​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ពោល គឺ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់​មាត់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​។ នេះ គឺ​ជា​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់​មាត់​លើក​ទីពីរ​ហើយ​របស់​លោក​ស្រី Morgan Ortagus ពាក់​ព័ន្ធ​នឹង​បញ្ហា​សមាជិក​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។ កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា​កន្លង​ទៅ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ​ក៏​ធ្លាប់​បាន​ចេញ​មក​ប្រតិកម្ម​ពាក់​ព័ន្ធ​នឹង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ផង​ដែរ​។ លោក​ស្រី​Morgan Ortagus ថែម​ទាំង​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​លោក​កឹម សុខា ថែម​ទៀត​។ 

សូមស្តាប់ប្រសាសន៍របស់ លោកស្រី Morgan Ortagus ដែលរៀបចំជូនដោយវណ្ណ សុគន្ធា៖ 19/09/2019 ស្តាប់

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង និង​ការ​អំពាវ​នាវ​របស់​លោក​ស្រី Morgan Ortagusនេះ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

បន្ទាប់មក សូមស្តាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖ 19/09/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ