អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ធនាគា​ពិភពលោក​ថា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើន​ដល់​៧,១ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ​

ធនាគា​ពិភពលោក​បាន​ព្យាករថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជានឹង​កើន​ដល់​៧,១ភាគរយ​នៅ​ឆ្នាំ​២០១៨នេះ ដោយសារ​តែ​ការ​នាំ​មុខ​ដោយ​ការ​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​។ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក(Wordl Bank) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​។ 

សេដ្ឋកិច្ចពិភពលោក (រូបតំណាង)
សេដ្ឋកិច្ចពិភពលោក (រូបតំណាង) @FB/ WEF
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីការ​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី២​ក្នុង​ឆ្នាំ​២០១៧​មក ការនាំចេញ​របស់​កម្ពុជា​បានកើន​ឡើង​យ៉ាង​រហ័ស​ដោយ​មួយ​ភាគ​ធំគឺ​តម្រូវ​ការ​ដ៏​ច្រើន​នៅក្នុង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ នេះជាការ​គូស​បញ្ជាក់​របស់​ធនាគារ​ពិភពលោក​។

បើ​តាម​ធនាគារ​ពិភពលោក កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​គេ​រំពឹងថា​នឹង​មានកំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​តិច​តួច។

យ៉ាងណាក៏​ដោយ​ហានិភ័យ​នៅក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បន្ត​កើន​ឡើង វានឹង​ពាក់​ព័ន្ធ​ច្រើន​ទៅ​លើ​វិស័យ​សំណង់​និង អចលនៈទ្រព្យ។ លើស​ពីនេះ​ទៀត ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​រួម​មាន​សក្តានុ​ពល នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញនាំ​ចេញ​របស់​កម្ពុជា និង​ផល​ប៉ះពាល់​ដែល​មិនអាច​ព្យាករ​ទុកបាន ដែល​កើត​ចេញ​ពីជម្លោះ​រវាង​ពាណិជ្ជកម្ម​សហអាមេរិក និង​ចិន។ នេះ​ជា​ការ​ព្រមាន​របស់​របស់​ធនាគារ​ពិភពលោក​។

កាល​ពី​ថ្ងៃ​ទី១០ ខែឧសភាព ឆ្នាំ​២០១៨ធនាគា​ពិភពលោក​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រក្សាបាន ៦,៩ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះឡើងវិញ​ក្នុង​វិស័យនាំចេញ​វាយនភណ្ឌនិងសំលៀកបំពាក់ និងតាម​ពីក្រោយ​ដោយ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​។

តែ​កាល​ណោះ ធនាគារ​ពិភពលោក​បាន​ព្រមាន​ថា ហានិភ័យ​នៅ​តែ​បន្ត​មាន សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​​ការ​បាត់​បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ ​ការ​កើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់​កម្មករ ភាពងាយ​រងគ្រោះ​ដែល​មានមក​ជាយូរមក​ហើយ​នៅ​ក្នុង​កំណើន​នៃវិស័យ​អចលនទ្រព្យ​និង​សំណង់ ភាព​រញ្ជួយ​ម្តង​ម្កាល​បណ្តាល​មក​ពីការគាំពារ​និយម និង​ភាព​តានតឹង​ខ្លាំងឡើង​នៅ​ក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​ការ​ជំនួញ​ធំៗ​ក្នុង​ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ