អានតួអត្ថបទ
បទសម្ភាស

លោក ឈាន ចាន់ហ៊ាង៖ យុវជន​ភាគ​ច្រើន​ព្រងើយ​កន្តើយ​ចូល​រួម​អភិរក្ស​ធនធាន​ធម្មជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​យប់​នេះ​គឺ​លោក​ឈាន ចាន់ហ៊ាង អ្នក​សម្រប​សម្រួល​នៃ​អង្គ​ការ​​យុវសន្តិភាពYFP។ នៅ​ថ្ងៃ​នេះ​អង្គការ​យុវ​សន្តិភាព​YFP​ក្នុង​ចំណោម​អង្គការ​បីផ្សេង​ទៀត​បាន​រៀបចំ​វេទិកា​ស្ដីពី«កេរមត៌​ធនធាន​ធម្មជាតិ​កម្ពុជា​សម្រាប់​មនុស្ស​ជំនាន់ក្រោយ»។ មនុស្ស​ជំនាន់​ក្រោយ​ពិសេស​យុវជន​ត្រូវ​បាន លោកឈាន ចាន់ហ៊ាង​មើលឃើញ​ថា ពួក​គេ​កំពុង​ព្រងើយ​កន្តើយ​ក្នុង​ការ​ចូល​រួម​អភិរក្ស​ធនធាន​ធម្មជាតិ។ ហើយធនធាន​ធម្មជាតិ​ត្រូវ​ការ​ជា​ចាំបាច់​កម្លាំង​យុវជន​ចូលរួម​អភិរក្ស។ អ្វីដែល លោក​ឈាន ចាន់​ហ៊ាង កាន់​តែ​ព្រួយ​បារម្ភ​ទៀត​នោះ​នៅ​ពេល​មនុស្ស​ចាស់​នៅ​តាម​សហគមន៍​បានអះ​អាង​ថា អភិរក្ស​ធនធាន​ធម្មជាតិ​ដើម្បី​ក្មេង​ជំនាន់​ក្រោយ តែ​យុវជន​ជំនាន់​ក្រោយ​ឆ្លើយ​ថាមិន​បាន​ចាប់​អារម្មណ៍។  

រូបថតៈលោកឈាន ចាន់ហ៊ាង អ្នក​សម្រប​សម្រួល​នៃ​អង្គ​ការ​​យុវសន្តិភាពYFP
រូបថតៈលោកឈាន ចាន់ហ៊ាង អ្នក​សម្រប​សម្រួល​នៃ​អង្គ​ការ​​យុវសន្តិភាពYFP @phearak
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ