អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី ​Eva Nguyen Binh​៖​ "​ព្រឹត្តិការណ៍​បារាំងពីរ​សប្តាហ៍​គឺ​ដើម្បី​លើក​ស្ទួយ​ភាព​ជា​ដៃគូ​បារាំង​-​កម្ពុជា​"

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានទូត​បារាំង​បាន​រៀប​ចំ​ព្រឹត្តិការណ៍​«​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​» ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី៣០​ខែ​មីនា ​ដែល​រួម​មាន​កម្មវិធី​ជាច្រើន​បង្ហាញ​ដល់​សាធារណៈជន​។​ លោកស្រី ​Eva Nguyen Binh ​ឯក​អគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​RFI​ថា​ ព្រឹត្តិការណ៍​នេះ​មាន​ការ​បង្ហាញ​នូវ​កម្មវិធី​ជាច្រើន​ដូចជា​វប្បធម៌ ​សេដ្ឋកិច្ច ​និង​វិទ្យាសាស្ត្រ​។ ​លោកស្រី​ឯក​អគ្គរដ្ឋទូត​បញ្ជាក់​ថា​វិស័យ​ដែល​លើក​យកមក​បង្ហាញ​ក្នុង​អំឡុង​ពេលនេះ ​គឺ​សុទ្ធសឹង​ជា​វិស័យ​ដែល​ប្រទេស​បារាំង​និង​កម្ពុ​ជា​មាន​ទំនាក់​ទំនង​រវាង​គ្នា​យ៉ាង​ស្អិត​រ​មួ​ត ​និង​មាន​ការ​វិនិយោគ​ច្រើន​ពី​ក្រុមហ៊ុន​បារាំង​រយៈពេល​ប្រមាណ​ជា​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​។

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Im Rachna/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ