ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
កម្ពុជា

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​រំកិល​ដល់​គណៈកម្មការ​ជំនាញ

media  
រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តំាង​តំណាង​រាស្រ្ត​ ដែល​ស្នើ​ឡើង​ដោយ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា សម្រេច​ប្រគល់​ជូន​គណៈកម្មការ​នីតិកម្ម ដើម្បី​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ។ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ទេ​ថា គណៈកម្មការ​ជំនាញ​នឹង​បើក​ការ​ជជែក​នៅ​ពេល​ណា​ជាក់​លាក់​នៅ​ឡើយ។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ស្តី​ពី​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ទៅ​កាន់​គណៈកម្មការ​ជំនាញ​គឺ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា។ លោក សុន ឆ័យ បញ្ជាក់​ថា គឺ​ជា​នីតិវិធី​ត្រឹម​ត្រូវ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ មាន​តួ​នាទី​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ឬ​សេចក្តី​ព្រាង​ច្បាប់​ទៅ​គណៈកម្មការ​ជំនាញ។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង​៣០​រូប កាល​ពី​ថ្ងៃ​ទី​១១​ខែ​សីហា កន្លង​ទៅ​បាន​ដាក់​លិខិត ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ​មាត្រា​ចំនួន​៣​ធំៗ​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​រួម​បោះ​ឆ្នោត​បាន​។

ក៏​ប៉ុន្តែ​ទាំង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ទាំង​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​ដឹង​ថា សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នេះ នឹង​ត្រូវ​គណៈកម្មការ​ជំនាញ​បើក​កិច្ច​ប្រជុំ​នៅ​ពេល​ណា​នៅ​ឡើយ។

ទោះ​យ៉ាង​ណា លោក សុន ឆ័យ តំណាង​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ហត្ថលេខី នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដឹង​ថា ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ​ថា​តើ​សំណើ​របស់​លោក ត្រូវ​បាន​គណៈកម្មការ​ពាក់​ព័ន្ធ​យក​ទៅ​ពិចារណា​ឬ​ក៏​ទាត់​ចោល​នោះ លោក​សុន ឆ័យ សង្ឃឹម​ថា​រដ្ឋសភា​នឹង ​ធ្វើ​ទៅ​តាម​នីតិវិធី ពោល​គឺ​គណៈកម្មការ​ពាក់​ព័ន្ធ​រួម​មាន​គណៈកម្មការ ជំនាញ​ត្រូវ​អញ្ជើញ​អ្នក​ស្នើ​វិសោធនកម្ម​ច្បាប់​ទៅ​ពិភាក្សា​គ្នា ដោយ​មិន​ត្រូវ​សម្រេច​ទាត់​ចោល​មិន​បន្ត​នីតិវិធី​នោះ​ទេ។

សូម​រំលឹក​ថា កាល​ពី​ដើម​ខែ​សីហា ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣​រូប បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយ​យោង​ទៅ​លើ​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៣ មាត្រា​៣៤​ថ្មី មាត្រា​៣៥ ដែល​ក្នុង​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​ឬ​រស់​នៅ​ឯ​បរទេស​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ប្រកាស​ដោយ​ព្រះ​រាជ​ក្រម​ចុះ​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០១៥៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ