អានតួអត្ថបទ
បទយកការណ៍

ផ្ទះ​គូររូប​នៅ​ជិត​ៗ​អង្គរ​វត្ត​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ​ដល់​អ្នក​ទេសចរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្ទះ​គូរ​គំនូរ​មាន​កាន់​តែ​ច្រើន​នៅ​លើ​ដង​ផ្លូវ​មួយ​ទៅ​កាន់​ប្រាសាទ​អង្គរ។ នៅ​តាម​ផ្លូវ ដែល​មាន​ដើម​ឈើ​ធំ​ៗ និង​ឭ​តែ​សំឡេង​រៃ​យំ ចំណែក​នៅ​តាម​តូប​គូរ​រូប ជាង​គំនូរ​បាន​កំពុង​អង្គុយ​គូរ​រូប​ផ្សេង​ៗ​គ្នា។ អ្នក​ខ្លះ​គួរ​រូប​អង្គរវត្ត ខ្លះ​គូរ​រូប​អប្សរា ខ្លះ​គូរ​ពី​ទេសភាព​នៅ​កម្ពុជា​តាម​ស្រុក​ស្រែ​ចម្ការ ទៅ​តាម​តម្រូវ​ការ​ទីផ្សារ។ ជាង​គំនូរ​ដែល​អង្គុយ​គូរ​រូប​នៅ​លើ​ផ្លូវ​មុខ​ទៅ​ដល់​អង្គរ​នេះ ​និយាយ​ថា​ពួក​គាត់​ជា​ផ្នែក​មួយ ដែល​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ទៅ​កាន់​អ្នក​ទេសចរ ពី​ព្រោះ​អ្នក​ទេស​ចរ​ខ្លះ បាន​ចូល​រៀន​គូរ​រូប​នៅ​ទីនោះ ផង​ដែរ។

ផ្ទះគូរគំនូរមានកាន់តែច្រើននៅលើដងផ្លូវមួយទៅកាន់ប្រាសាទអង្គរ។
ផ្ទះគូរគំនូរមានកាន់តែច្រើននៅលើដងផ្លូវមួយទៅកាន់ប្រាសាទអង្គរ។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ