ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT
កម្ពុជា

កិច្ច​ប្រជុំកំពូល​អាស៊ាន​អូស្ត្រាលី៖ Human Rights Watch ចង់​ឲ្យដាក់​​បញ្ហា​សិទ្ធិ​មនុស្សកម្ពុជា​និង​ប្រទេស​អាស៊ាន ទៅ​ក្នុង​របៀប​វារៈសំខាន់

media  
អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch @សហការី

អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch ចង់​ឲ្យ​ប្រទេស​អូស្ត្រាលី ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ជាមួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​អាស៊ី​អាគ្នេយ៍​។ ជា​កិច្ច​ប្រជុំ​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ដល់​១៨​មីនា​ខាង​មុខ​។ នេះ​បើ​តាមសេចក្ដី​ថ្លែងការណ៍​​សង្ខេប​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​អង្គការ Human Rights Watch ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៤​មីនា​នេះ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​សង្ខេប​នោះ បញ្ហា​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​​អង្គការ Human Rights Watch ចាត់​ទុក​ថា ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​កាន់​តែ​យ៉ាប់​យ៉ឺន​គួរ​ឲ្យ​បារម្ភ។

ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ គឺ​ជា​បញ្ហា​ប្រឈម​ផ្នែក​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​សង្ខេប​របស់​ខ្លួន​។ តាម​រយៈ​ហេតុការណ៍​ថ្មី​ៗ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​ទាក់​ទង​នឹង​ការ​ដាក់​កំហិត​ផ្នែក​សេរីភាព​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស ​អង្គការ​នេះ ​វាយ​តម្លៃ​ថា កម្ពុជា​​កំពុង​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​គួរ​ឲ្យ​បារម្ភ ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​​។

ក្រៅ​ពី​កម្ពុជា ឯកសារ​សង្ខេប​ជំនួយ​ស្មារតី​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អង្គការ Human Rights Watch ក៏មាន​លើក​ឡើង​ផង​ដែរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាស៊ានចំនួន​៧​​ផ្សេង​ទៀត​។ ក្នុង​នោះមាន​ដូច​ជា​ សិទ្ធិ​សេរីភាព​ខាង​សាសនា​នៅ​ឥណ្ឌូនេស៊ី, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ភូមា និង​ហ្វីលីពីន, ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហបុរី​ជា​ដើម​។

លោក​ស្រី Elaine Pearson នាយិកា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សប្រចាំ​ប្រទេស​អូស្ត្រាលី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ អូស្ត្រាលី ដើរ​តួ​យ៉ាង​សំខាន់នៅ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​នៅ​ក្នុង​តំបន់​។ សម្រាប់​លោក​ស្រី Pearson វា​គឺ​ជា​កំហុស​ដ៏​ធំ​សម្រាប់​អូស្ត្រាលី ប្រសិន​បើ​ប្រទេស​នេះ​មិន​អើពើ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​ខ្លាច​ថា​បញ្ហា​នេះ​អាច​រុញ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​ខិត​កាន់​តែ​ជិត​ទៅ​រក​ប្រទេស​ចិន​។ នោះ​ក៏​ព្រោះ​លោក​ស្រី​យល់​ឃើញ​ថា ការ​ប្រជែង​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ប្រទេស​ចិនដែល​ស្ថិត​នៅលេខ​រៀង​ក្រោម​គេ នឹង​ផ្ដល់​លទ្ធផល​អាក្រក់ មិន​សម្រាប់​តែ​ប្រជាជន​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ប៉ុន​ណោះទេ តែ​ក៏​សម្រាប់​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។

គួរ​ជម្រាប​ជូន​ថា មេ​ដឹក​នាំ​ប្រទេស​អាស៊ាន​ទាំង​អស់ លើក​លែង​តែ​ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែតេ នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល អាស៊ាន​អូស្ត្រាលី ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី​តែម្ដង ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨​មីនា​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​អូស្ត្រាលី កំពុង​បន្ត​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន។ ឥទ្ធិពល​របស់​ចិននៅ​ក្នុង​តំបន់​​​ ​ដែល​កាន់​តែកើន​ឡើង​កាន់​តែ​ខ្លាំង មិន​ថម​ថយ​ឡើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ