ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

កម្មករ​ម្នាក់​នឹង​មាន​ចំណូល​ជិត​២០០​ដុល្លារ ​ខណៈ​ប្រាក់ខែ​គោល​ឆ្នាំ​២០១៨ ​ឡើង​ដល់​១៧០ដុល្លារ​ក្នុង​១​ខែ

media  
កម្មការិនី កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៃប្រទេសកម្ពុជា rfi

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​និ​យោ​ជិ​ក​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៨ ​ខាងមុខ ​នឹង​កើន​ដល់​១៧០​ដុល្លារ​។ ​ការ​សម្រេច​តម្លើង​ប្រាក់​ឈ្នួល​១៧០​ដុល្លារ ​ដល់​ក​ម្មករ ​និ​យោ​ជិ​ក ​នៅពេលនេះ ​បាន​ធ្វើឡើង​បន្ទាប់ពី ​និយោជក ​សហជីព ​និង​តំណាង​រដ្ឋាភិបាល ​បាន​បើក​ការ​ជជែក​គ្នា​ជា​ចុងក្រោយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​សម្រេច​យក​តួលេខ​រួម​១៦៥​ដុល្លារ ​ខណៈដែល​រដ្ឋាភិបាល​ស​ម្រេច​ផ្តល់​៥​ដុល្លារ​បន្ថែម​ពីលើ​តួលេខ​ដែល​បាន​សម្រេច​ដោយ​ត្រី​ភាគី​។

ទីបំផុត​ គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​តំណាង​១៦​នាក់​ពី​ភាគី​នីមួយ​ៗ ​គឺ​ភាគី​និយោជក ភាគី​សហជីព ​និង​ភាគី​រដ្ឋាភិបាល ​បាន​ធ្វើការ​បោះឆ្នោត​សម្រេចយក​តួលេខ​១៦៥​ដុល្លារ ​ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល​អ​ប្បបរមា ​កម្មករ​និ​យោ​ជិ​ក ​វិស័យ​កាត់ដេរ​និង​ដេរ​ស្បែកជើង​សម្រាប់​ឆ្នាំ២០១៨​។ ​ក៏ប៉ុន្តែ​ក្រសួង​ការងារ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ និ​យោ​ជិ​ក ​ឆ្នាំ​២០១៨​គឺ​១៧០​ដុល្លារ​ ដោយហេតុថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន ​បន្ថែម៥​ដុល្លារ ​ពីលើ​ការ​សម្រេច​នៃ​ការ​ចរចា​នៅថ្ងៃ​នេះ​។

ការ​ឈាន​ទៅដល់​ការ​បោះឆ្នោត​តាមរយៈ​គណៈកម្មការ​ប្រឹក្សា​ការងារ ​ហើយ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នេះ ​គឺ​បន្ទាប់ពី​ភាគី​ទាំង​៣​បាន​ជួប​ប្រជុំគ្នា​ជា​លក្ខណៈ​បច្ចេកទេស​ចំនួន​៣​ដង​មកហើយ ​ដោយ​មិនអាច​រក​ចំណុច​រួម​ណាមួយ​បាន​។ ​មិនអាច​រក​ចំណុចរួម​បាន ​ដោយសារតែ​ភាគី​និយោជក​មាន​លទ្ធភាព​ផ្តល់​ត្រឹម​១៦២​ដុល្លារ ​តែ​ភាគី​សហជីព ​កម្មករ ​បាន​ទាមទារ​១៧០​ដុល្លារ​ រីឯ​ភាគី​រដ្ឋាភិបាល​វិញ​បាន​ជ្រើសរើស​យក​តួលេខ​កណ្តាល​គឺ​១៦៥​ដុល្លារ​។

សម្រេច​សម្រួល​មក ការ​បោះឆ្នោត​បាន​សម្រេច​ភាគច្រើន​យក​តួលេខ​១៦៥​ដុល្លារ​ដូច​តួលេខ​នៃ​ការ​ស្នើ​របស់​រដ្ឋាភិបាល​។ ​លើសពីនេះ ​ប្រមុខ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​បាន​សម្រេច​ភ្លាម ​ៗ​បន្ថែម​៥​ដុល្លារ​ឲ្យ​គ្រប់​១៧០​ដុល្លារ ​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និង​យោ​ជិ​ក ដូចគ្នា​ទៅនឹង​អ្វី​ដែល​ជា​តួលេខ​ដែល​ភាគី​សហជីព​ចង់បាន​គឺ​១៧០​ដុល្លារ​។ ​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០១៨ ​បាន​កើន​ឡើង​ចំនួន​១៧០​ដុល្លារ ​ធៀប​ទៅនឹង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៧​ដែលមាន​១៥៣​ដុល្លារ​ក្នុង​មួយខែ​។

ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​រហូត​ដល់​១៧០​ដុល្លារ ​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៨​ខាងមុខ​នោះ ​ត្រូវបាន​គេ​មើល​ឃើញថា​ជា​ចំនួន​មួយ​សមរម្យ ​ខណៈដែល​កម្មករ​ម្នាក់​ៗ ​នៅមាន​អត្ថប្រយោជន៍​ប្រចាំ​ខែ​ផ្សេង​ៗ​ទៀត ​ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​និង​ស្នាក់នៅ​ចំនួន​៧​ដុល្លារ​ ប្រាក់​ធ្វើការ​ទៀត​ទាត់​១០​ដុល្លារ ​ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន ​២​ពាន់​រៀល​ក្នុង​មួយថ្ងៃ ​ប្រាក់​រង្វាន់​អ​តី​ភាព​ជាដើម​។ ​ជា​សរុប​មក កម្មករ​និ​យោ​ជិ​ក​ម្នាក់ ​ជា​មធ្យម​ត្រូវគេ​រំពឹងថា​ទទួល​បាន​ប្រាក់​បៀវត្ស​យ៉ាងតិច​ពី​១៨៧​ដុល្លារ ​ទៅ​១៩៨​ដុល្លារ ​ក្នុង​១​ខែ​។

សូម​បញ្ជាក់ថា​ប្រាក់​ឈ្នួល​កម្មករ​និ​យោ​ជិ​ក​វិស័យ​កាត់ដេរ​កម្ពុជា ​បាន​កើន​ឡើង​ចាប់​ពី​៣០ដុល្លារ​រហូត​ដល់​១៧០​ដុល្លារ​ក្នុង​មួយខែ ​ខណៈដែល​ឧស្សាហកម្ម​មួយ​នេះ​មាន​អាយុ​ ២ទសវត្សរ៍​មកហើយ​។ ​ប្រាក់​ឈ្នួល​គោល​នៃ​វិស័យ​កាត់ដេរ​នេះ ​គឺ​ច្រើនជាង​ប្រទេស​មួយ​ចំនួន​និង​តិចជាង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ជិតខាង​កម្ពុជា ​និង​តំបន់​អាស៊ី​ទាំងមូល​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ