បទសម្ភាស
លោកសេរី កុសល៖«ការចូលរួមរបស់អ្នកជំនាញគ្រាប់បែកអាមេរិក ក្នុងការដោះគ្រាប់បែកគីមីជាកាយវិការមនុស្សធម៌មួយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៣
គ្រាប់បែកគីមី២គ្រាប់ ដែលទំលាក់ពីលើយន្តហោះអាមេរិកនៅចំណុចស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានរកឃើញដោយក្រុមការងាររបស់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ។ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១នៃអាជ្ញាធរមីន កម្ពុជាថ្លែងថា គ្រាប់បែកទី១នឹងត្រូវយកចេញពីដីនៅថ្ងៃស្អែក ដែលមានការចូលរួមពីអ្នកជំនាញការគ្រាប់បែកមកពីសហរដ្ឋអាមេរិក។ លោកសេរី កុសល បញ្ជាក់ថាការរំដោះគ្រាប់បែកគីមីទាំងពីរគ្រាប់ពីក្នុងសាលារៀន និងវត្តអារាមនេះ នឹងត្រូវចំណាយពេល១សប្តាហ៍។