អានតួអត្ថបទ
កម្ពុជា-សង្គម

បាក់ឌុប​២០១៨​៖ រដ្ឋ​មន្ដ្រី​បង្ហើប​ថា និទ្ទេស A ប្រហែល​កើន​ឡើង​លើស​ឆ្នាំ​មុន​

​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់ឌុប នឹង​ត្រូវ​ប្រកាស​លឿន​ជាង​ការ​គ្រោង​ទុក​​​ដោយ​សារ​តែ​ការ​ស្រង់​និង​បូក​ពិន្ទុ​ប្រឡង​ដំណើរ​ការ​បាន​រលូន​។ សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០៩​​ខែ​កញ្ញា​។ ចំណែក​​មណ្ឌល​បណ្ដា​ខេត្ត​ផ្សេង​ទៀត លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១០​​​កញ្ញា​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី ក្រសួង​អប់រំ យុវជន​ និង​កីឡា កាល​ពី​ម្សិលមិញ​។ លោក​រដ្ឋ​មន្ដ្រី​បាន​បង្ហើប​ឲ្យ​ដឹងទៀត​​ថា នៅ​ក្នុង​ឆ្នាំ​នេះ សិស្ស​ដែល​ទទួល​បាន​និន្ទេស A ពី​ការ​ប្រឡង​បាក់ឌុប អាច​នឹង​​មាន​ចំនួន​​កើន​ឡើង​ជាង​ឆ្នាំ​មុន​។  

សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​
សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ RFI/Vann Sokunthea
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ