អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្នុង​មួយ​អាណត្តិ​ទៅ​នេះ​ តើ​គុណ​ភាព​អប់រំ​នៅ​កម្ពុជា​បាន​ប្រែ​ប្រួល​យ៉ាង​ណា​ខ្លះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ គឺ​ជា​ថ្ងៃ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​ឬ​បាក់ឌុប​ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​ការ​ប្រឡង​បាក់​ឌុប​ចុង​ក្រោយ​នៃ​អាណត្តិ​ទី៥​ផង​ដែរ។ នៅ​ក្នុង​អាណត្តិ​ទី៥​នេះ​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​កម្ពុជា​ លោក​ហង់​ ជួន​ណារ៉ុន បាន​ធ្វើ​ការ​កែ​ទម្រង់​ជា​ច្រើន​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ជា​ពិសេស​ទៅ​លើ​ការ​ប្រឡង​សញ្ញា​ប័ត្រ​បាក់​ឌុប​នេះ​តែ​ម្តង។ អ្នក​តាម​ដាន​និង​ធ្វើ​ការ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ បាន​សាទរ​ចំពោះ​ការ​កែ​ទម្រង់​របស់​លោក​ហង់​ ជួន​ណារ៉ុន​នេះ​ ប៉ុន្តែ​សម្រាប់​អាណត្តិ​ថ្មី​ទី៦​ ពួក​គេ​ចង់​ឲ្យ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​កម្ពុជា​បន្ត​ធ្វើ​ការ​កែ​ទម្រង់​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធន​ធាន​មនុស្ស​ពិត​ប្រាកដ​។ 

សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥
សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ