ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
កម្ពុជា

ក្រុម​ស្ត្រី​បឹងកក់​ចង់​ជួប លោកស្រី រ៉ូណា ស្មីត ដើម្បី​រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ

media  
ប្រជាពលរដ្ឋ​ជាង១០០០​គ្រួសារ​ដែល​រស់នៅ​តំបន់​បឹងកក់​តស៊ូក្រាញ​មិនព្រម​ចាកចេញ​តាមការ​បណ្តេញ​របស់​ក្រុមហ៊ុន​ © ស៊ីវ​ ចាន់ណា

មួយ​ថ្ងៃ​មុន​ដំណើរ​មក​ដល់​របស់​លោកស្រី រ៉ូណា ស្មីត ក្រុម​ស្ត្រី​បឹងកក់​នៅ​ថ្ងៃ​ចន្ទ​នេះបាន​យក​ញត្តិទៅដាក់​នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។ បន្ថែម​ពី​លើ​ខ្លឹមសារ​ក្នុងញត្តិ​ដែល​ចង់​ឲ្យ​លោក​ស្រី រ៉ូណា ស្មីត អន្តរាគមន៍​ជួយ​ឲ្យមាន​ការ​ដោះលែង អ្នកស្រី​ទេព វណ្ណី ក្រុម​ស្ត្រី​បឹងកក់​ក៏​បាន​ស្នើ​សុំ​ជួប លោកស្រី រ៉ូណា ស្មីត នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ផ្សេង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ប្រសិន​បើ​មាន​ឱកាស​ខ្ញុំ​ចង់ជួប​លោក​ស្រី រ៉ូណា ស្មីត ដើម្បី​លើក​ឡើង​ពី​បញ្ហា​របស់​ពួកខ្ញុំ​ឲ្យ​គាត់​ដឹង។ នេះគឺ​ជា​ការ​លើក​ឡើង​របស់​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ប៊ូវ សោភា នៅ​ចំពោះ​លោកស្រី​ វ៉ាន់ ហ៊ីលី (Wan-Hea Lee )​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ខណៈ​ដែល​លោកស្រី​ចេញ​មក​ទទួល​ញត្តិ។

បើតាម​អ្នក​ស្រី ប៊ូវ សោភា បញ្ហា​របស់​ពួកគាត់​កំពុង​ជួបប្រទះ​គឺ​ជា​ជនរង​គ្រោះ​ព្រោះប្រព័ន្ធ​តុលា​ការ និង​រងគ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី។ មូល​ហេតុ​ដែល​ស្ត្រី​បឹងកក់​ចង់​ជួបដោយផ្ទាល់​ជាមួយ​លោកស្រី រ៉ូណា ស្មីត ក៏​ដោយសារ​តែក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​លោកស្រី​ស្មីត នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ តាមរយៈ​ជំនួប​នេះធ្វើឲ្យ​គាត់​មាន​សង្ឃឹម​ថា ​លោកស្រី​ស្មីត​នឹង​យក​បញ្ហា​របស់​ពួកគាត់​ទៅ​ជជែក​ជាមួយ​លោក អង្គ វឌ្ឍនា នៅក្នុង​ចំណោម​ប្រធានបទ​ផ្សេង​ទៀត​។ ជា​ការ​ឆ្លើយតប​លោកស្រី​ វ៉ាន់ ហ៊ីលី នឹងដាក់​លិខិត​នេះជូន​លោក​ស្រីស្មីត តែ​ចំពោះ​ជំនួប​រវាង​ភាគី​ទាំងពីរ​យ៉ាងណា​នោះ​លោកស្រី​នៅមិន​ទាន់​បញ្ជាក់​បានទេ។

ដោយឡែក​ចំពោះ​កិច្ច​អន្តរាគមន៍​ឲ្យមាន​ការ​ដោះលែង​អ្នកស្រី ទេព វណ្ណី ធ្វើឡើង​ក្នុងភាព​គាប់​ជួន ខណៈ​នៅថ្ងៃ​ស្អែក​នេះ តុលាការ​ឧទ្ទរណ៍​ប្រកាស​សាល​លើ​សំណុំ​រឿងរបស់​អ្នកស្រី ទេព វណ្ណី ចំ​ពេល​លោកស្រី​ស្មីត​មកដល់​នៅថ្ងៃ​ស្អែក​នេះ​ដែរ។

អ្នក​ស្រី​ទេព​ វន្នី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៧​ សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ និង​ពិន័យ​ប្រាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោសលើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣​។

ចំណែក នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជាថ្មី​រយៈពេល​១០ថ្ងៃ​របស់ លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​ជួបប្រជុំ​ជាមួយ​ក្រុម​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​សមាជិក​នៃ​សហគមន៍​ការទូត​នៅ​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ