អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រៅ​ពី​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ គណបក្ស​មួយ​ចំនួន​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​អាដហុក និង​គ.ជ.ប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​សកម្មជន​មួយ​ចំនួន នៅ​ពេល​នេះ​គណបក្ស​ថ្មី​ចាស់​មួយ​ចំនួន បាន​ប្រកាស​ចេញ​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​ចំនួន​៤​រូប និង​អគ្គលេខាធិការ​រង​គ.ជ.ប មួយ​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ យុទ្ធនាការ​ទាំង​នោះ​រួម​មាន​ការ​ប្រមូល​ស្នាម​មេដៃ​ ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ និង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​កាន់​អំណាច លើក​ឡើង​ថា​យុទ្ធនាការ​នានា​គឺ​គ្រាន់​តែ​ទាមទារ​ប្រជាប្រិយភាព​ចំពោះ​រឿង​នេះ​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល​ថា ជា​យុទ្ធនាការ​ដែល​នឹង​ឈាន​ដល់​ការ​ដោះលែង។

អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ នា​ពេល​កន្លង​មក។ ​​
អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ នា​ពេល​កន្លង​មក។ ​​ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ