ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន​៖ ​កម្ពុជា​នៅ​តែ​ចង់​ធ្វើ​ជា​មិត្ត​ល្អ​របស់​សហ​រដ្ឋ​អាមេរិក​

media  
លោក ហ៊ុន សែន៖ កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក @SPM page

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ស្នើ​ដល់​ប្រធាន​សមាគម​កម្ពុជា-ជប៉ុន ពាំនាំ​ទៅ​សហរដ្ឋ​អាមេរិក​ថា កម្ពុជា​នៅ​តែ​ចង់​ធ្វើ​ជា​មិត្ត​ល្អ​របស់​សហ​រដ្ឋ​អាមេរិក​។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​លោក តាកាហាស៊ី ហ្វីមីអាគី ប្រធាន​សមាគម​កម្ពុជា-ជប៉ុន នៅ​ក្នុង​អំឡុង​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​៤ថ្ងៃ​។ 

បន្ថែម​ពី​ការ​ពាំនាំ​ពាក្យ​ទៅ​សហ​រដ្ឋ​អាមេរិក តាម​រយៈ​ប្រធាន​សមាគម កម្ពុជា-ជប៉ុន ថា​កម្ពុជា​នៅ​តែ​ចង់​ចង​មិត្ត​ល្អ​ជាមួយ​សហ​រដ្ឋ​អាមេរិក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក បាន​បញ្ជាក់​ថា ការ​វាយ​តម្លៃ​ថា កម្ពុជា​បោះបង់​ចោល​សហ​រដ្ឋអាមេរិក​បែរ​ជា​ងាក​មក​ចាប់​ចិន​នោះ គឺ​ខុស​ទាំង​ស្រុង​។

ជា​ការ​កត់​សម្គាល់ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ដូច្នេះ គឺ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​សួរ​នាំ​ចង់​ដឹង​ជុំវិញ​ទស្សន​វិស័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ពី​ភាគី​ជប៉ុន ជា​ពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ប្រទេស​ជប៉ុន និង​ចង់​ដឹង​ពី​ទំនាក់​ទំនង​រវាង​កម្ពុជា អាមេរិក ខណៈ​ជប៉ុន​និង​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​។

ជុំវិញ​បញ្ហា​នេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​យល់​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​សុឆន្ទៈ​ល្អ​មួយ ក៏​ប៉ុន្តែ​ភាគី​កម្ពុជា និង​អាមេរិក​គួរ​តែ​មាន​ការ​បក​ស្រាយ​ភាព​មិន​យល់​គ្នា​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន ឲ្យ​មាន​ភាព​ច្បាស់​លាស់ ជា​ពិសេស​ការ​លើក​ឡើង​ពី​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ដែល​មាន​ការ​ខ្វែង​យោបល់​គ្នា​។

ទោះ​យ៉ាង​ណា តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក លោក ហ៊ុន សែន បញ្ជាក់​ដែរ​ថា​កម្ពុជា​មិន​ចង់​ធ្វើ​ជា​សត្រូវ​ជាមួយ​ប្រទេស​ណា​មួយ​ឡើយ តែង​តែ​ចង់​ធ្វើ​មិត្ត​ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់​រួម​ទាំង​អាមេរិក​ផង​ដែរ ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​រក្សា​នូវ​ឯករាជ្យ​ភាព អធិប​តេយ្យ​ភាព​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា កម្ពុជា​និង​អាមេរិក មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា​ជា​ធម្មតា ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាព​តាន​តឹង​ខាង​នយោបាយ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក បាន​គាំទ្រ​គោល​ជំហរ​ប្រជា​ធិបតេយ្យ​របស់​អតីត​បក្ស​ប្រឆាំង ហើយ​កម្ពុជា​វិញ បាន​អនុវត្ត​នូវ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន និង​ម្យ៉ាង​ទៀត រដ្ឋ​និង​រដ្ឋ បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនាក់​ទំនង​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​មហា​អំណាច​ចិន លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ