អានតួអត្ថបទ
បទយកការណ៍

ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​ទំាង​សៀវភៅ ទំាង​អ្នក​ទស្សនា​កើន​ឡើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិព័រណ៍​សៀវភៅ​លើក​ទី៧ បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​៧ខែ​ធ្នូ​នេះ ដោយ​មាន​រយៈ​ពេល​បី​ថ្ងៃ​នៅ​បណ្ណាល័យ​ជាតិ​។ ឆ្នាំ​នេះ​ទំាង​ចំនួន​សៀវ​ភៅ និង​អ្នក​ចូល​ទស្សនា​ឬ​ទិញ​សៀវភៅ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​។ សៀវភៅ​រាប់​រយ​ចំណង​ជើង បាន​ដាក់​លក់​តាម​តូប ដាច់ៗ​ពី​គ្នា​។ យុវជន ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ​បាន​នាំ​កូន នាំ​សិស្ស​ របស់​ខ្លួន​ដើរ​មើល​និង​ទិញ​សៀវភៅ​។ នៅ​ក្នុង​ឱកាស​តំាង​ពិព័រណ៍​សៀវភៅ ក៍​មាន​ក្រុមហ៊ុន​ខ្លះ បង្កើត​ជា​ល្បែង​កម្សាន្ត​នា​នា​ដើម្បី​ជំរុញ​ក្មេងៗ ឲ្យ​ចូល​ចិត្ត​សៀវភៅ​ផង​ដែរ​៕ 

សិស្សានុសិស្សកំពុងរកមើលសៀវភៅដែលខ្លួនចង់ទិញយកទៅអាន
សិស្សានុសិស្សកំពុងរកមើលសៀវភៅដែលខ្លួនចង់ទិញយកទៅអាន @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ