អានតួអត្ថបទ
បទយកការណ៍

អ្នក​ស្រលាញ់​ការ​អាន ចង់​ឱ្យ​មាន​ការ​តែង​និពន្ធ​សៀវភៅ​ប្រលោម​លោក​កាន់​តែ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សៀវភៅ​ប្រលោម​លោក​ពីរ​ក្បាល ដែល​ជា​ចំណង​ដៃ​ចុង​ក្រោយ​របស់​លោក​ស្រី ប៊ុនចាន់ សុខសេរី ទើប​បាន​សម្ពោធ​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី ៣ ឧសភា ដោយ​មាន​អ្នក​ចូល​រួម ដែល​ភាគ​ច្រើន​គឺ​ជា​យុវជន។ សៀវភៅ​ប្រលោម​ពីរ​ក្បាល​ចុង​ក្រោយ បន្ទាប់​ពី​បាន​និពន្ធ​សៀវភៅ​ប្រលោម​លោក​ចំនួន​៦​ក្បាល រួច​មក របស់​លោក​ស្រី សុខសេរី បាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ ព្រោះ​ថា ជា​ប្រលោម​លោក​ដែល​បង្កប់​ដោយ​ទស្សនៈវិជ្ជា​ក្នុង​ជីវិត និង​បញ្ចូល​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ផង។ អ្នក​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ បាន​លើក​ឡើង​ស្រដៀង​គ្នា ពួក​គេ​ចង់​ឱ្យ​មាន​ការ​តែង​និពន្ធ ឬ​សរសេរ​ប្រលោម​លោក ​ឱ្យ​កាន់​តែ​ច្រើន ជា​ជាង​ការ​យក​ប្រលោម​លោក​ពី​បរទេស​មក​បក​ប្រែ​ជា​ភាសាខ្មែរ។

​​លោក​ស្រី ប៊ុនចាន់ សុខសេរី អ្ន​កនិពន្ធ​សៀវភៅ​​ប្រលោម​​លោក
​​លោក​ស្រី ប៊ុនចាន់ សុខសេរី អ្ន​កនិពន្ធ​សៀវភៅ​​ប្រលោម​​លោក @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ