ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​សម្តេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ជាទេវី យាង​សោយ​ទិវង្គត់​ក្នុង​ព្រះ​ជន្ម ៧៧​ព្រះ​វស្សា

media សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី @FB

សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី បាន​យាង​សោយ​ទីវង្គត់​ កាល​ពី​វេលា​ម៉ោង ១២និង​៣០​នាទី​រសៀល​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយ​ព្រះ​រោគា​ពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះ​វស្សា នៅ​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​ថៃ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​។ តាម​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ព្រះ​សព​សម្តេច​រាជបុត្រី នរោ្តម បុប្ឋាទេវី ត្រូវ​តម្កល់​ធ្វើ​បុណ្យ​តាម​ព្រះបវេណី និង​ព្រះ​ពុទ្ធ​សាសនា នៅ​ក្នុង​វត្ត​បុទុម​វតី​ រាជ​ធានី​ភ្នំពេញ​។ 

ដើម្បី​ជា​ការ​រម្លឹក ដល់​គុណ​បំណាច់​របស់​សម្តេច​រាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែល​មាន​ចំពោះ​ជាតិ ជា​ពិសេស​ផ្នែក​សិល្បៈ វប្ប​ធម៌ អរិយ​ធម៌ និង​ជា​ការ​គោរព​ដល់​រាជ​វង្សា​នុវង្ស លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​នេះ ក៏​បាន​ប្រកាស​យក​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ​ ជា​ថ្ងៃ​កាន់​ទុក្ខ ចំពោះ​ការ​យាង​សោយ​ទិវង្គត់ របស់​សម្តេច​រាជ​បុត្រី​ព្រះ​រៀម​។

ជាមួយ​គ្នា​នេះ លោក​ប្រមុខ​ដឹក​នាំ​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្គាប់​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯក​ជន ឲ្យ​ទម្លាក់​ទង់​ជាតិ ចុះ​ពាក់​កណ្តាល​ដង ដើម្បី​បង្ហាញ​ពី​ការ​កាន់​ទុក្ខ​នេះ​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រទេស​កម្ពុជា ទាំង​មូល បាន​ចាត់ទុក​ថា ការ​បាត់​បង់​សម្តេច​រាជ​បុត្រី​ព្រះ​រៀម ថា​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង សម្រាប់​កម្ពុជា សម្រាប់​វិស័យ សិល្បៈ វប្ប​ធម៌ខ្មែរ ពិសេស​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​។ សម្តេច​ព្រះរៀម នរោត្តម បុប្ផាទេវី បាន​បូជា ក្នុង​មួយ​ជីវិត​របស់​ព្រះ​អង្គ តាំង​ពី​វ័យ​កុមារ​ភាព ដើម្បី​រក្សា​ការ​ពារ និង រំលេច​អោយ​កាន់​តែ​ធ្លោ​ឡើង ទាំង​ក្នុង​ឆាក​ជាតិ និង អន្តរ​ជាតិ នូវ​លម្អ ដែល​គ្មាន​អ្វី​ផ្ទឹម នូវ​ភាព​ប្រណិត​ឥត​ខ្ចោះ នៃ​បញ្ញា​ញាណ និង ទេព​កោសល្យ របស់​ដូន​តា​ខ្មែរ ដែល​សម្តែង​ឡើង តាម​រយៈ របាំ​ព្រះ​រាជ​ទ្រព្យ ឫ របាំ​ក្បាច់​បុរាណ​ខ្មែរ​។

សូម​ជម្រាប​ជូន​ថា សម្ដេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី បាន​ប្រសូត នៅថ្ងៃ​ទី០៨ ខែមករា ឆ្នាំ១៩៤៣ នា​រាជធានី​ភ្នំពេញ​។ ទ្រង់​ជា​ព្រះ​រាជ​បុត្រី​ច្បង នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កាញ៉ុល នាដ​ការី នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​។

ពី​កុមារ​ភាព សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទ្រង់​បាន​ចូល​សិក្សា​នៅ សាលា​បឋម​សិក្សា ព្រះ​នរោត្ដម រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​ ពីឆ្នាំ ១៩៦៥-១៩៧០ ទ្រង់​ជា​សាស្ត្រាចារ្យ​របាំ​បុរាណ​និង​វប្ប​ធម៌​។ ពី​ឆ្នាំ ១៩៩១-១៩៩៣៖ ទ្រង់​ជា រដ្ឋ​មន្ដ្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​។ ពី​ឆ្នាំ ១៩៩៣-១៩៩៨៖ ទ្រង់​បាន​ក្លាយ​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ ពីឆ្នាំ ១៩៩៣-១៩៩៧ ទ្រង់​ជា​អនុ​ប្រធាន​កាក​បាទ​ក្រហម​ជាតិ​កម្ពុជា​។

ពីឆ្នាំ ១៩៩៩-២០០៤៖ ទ្រង់​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ពី​ឆ្នាំ ២០០៤ រហូត​ដល់​បច្ចុប្បន្ន ទ្រង់​ជា ឧត្ដម​ប្រឹក្សា​ផ្ទាល់ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា និង​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្ម​នុញ្ញ​។ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ត្រូវ​បាន​ព្រះ​មហាក្សត្រ ​តម្លើង​គោរម​ងារ «សម្ដេច​រាជ​បុត្រី​ព្រះ​រៀម» នាថ្ងៃ​ទី២៤ ខែមករា ឆ្នាំ១៩៩៤ បន្ទាប់​មក​ទ្រង់បាន​ ទទួលតំណែងជា ទេព នាថវដ្តីឯក ពី​ព្រះ​រាជ​ក្រឹត្យ ស្ដី​ពី​ការ​តែង​តាំង​មត៌ក​មនុស្ស​រស់ នៃ​កម្ពុជា ក្នុង​ខែ​មករា ឆ្នាំ ២០១៣​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ