ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 08/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 07/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 07/12 12h00 GMT
កម្ពុជា

​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​វៀត​ណាម ​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​

media ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង) @Internet

គណៈ​កម្មា​ធិកា​អចិន្ត្រៃយ៍​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​មក​ជជែក ក្នុង​នោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការ​ពិនិត្យ​សំណើ​សុំ​អនុម័ត​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០ ការ​ពិនិត្យ​សំណើ​សុំ​អនុម័ត​នូវ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិការ​រដ្ឋ​សភា​។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ពិនិត្យ​សំណើ​សុំ​បញ្ចូល​ក្នុង​របៀប​វារៈ​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី៣​នីតិ​កាល​ទី៦ ដែល​នឹង​កំណត់​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ នូវ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ស្តី​ពី​ការ​បង្កើត​សម្ព័ន្ធ​ភាព ថាម​ពល​ព្រះ អាទិត្យ អន្តរ​ជាតិ​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុ​ម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំ​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះ​រាជា ណា​ចក្រ​កម្ពុជា និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ផង​ដែរ​។ 

សូមស្តាប់ការលើកឡើងរបស់ លោក ឡេង ប៉េងឡុង៖ 30/10/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ