អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំហ​ម៉ឺងម៉ាត់​និង​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​វៀតណាម​ដោយ​សន្តិភាព​ ជា​ជំរើស​ដ៏​ល្អ​របស់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​ជា​ហូរហែ​រហូត​ជាង​២០​លើក ទៅ​ភាគី​វៀតណាម​​ស្តីពី​ការ​រំលោភ​បំពាន​លើ​បន្ទាត់​ព្រំដែន​កម្ពុជា​ពី​សំណាក់​ភាគី​វៀតណាម ដែល​ជា​ប្រទេស​ជិត​ខាង​នោះ នៅ​ថ្ងៃ​ចន្ទ​ទី​២៩​ខែ​សីហា ម្សិលមិញ គណៈកម្មការ​ចំរុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ បាន​ដឹក​ដៃ​គ្នា​ចូល​តុ​ជជែក​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។​ ភាគី​កម្ពុជា​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ស្តីពី​បញ្ហា​ព្រំដែន​ ដែល​ភាគី​វៀតណាម​រំលោភ នៅ​តាម​ខេត្ត​រតនៈ​គីរី មណ្ឌល​គីរី ស្វាយ​រៀង តាកែវ​និង​ខេត្ត​កណ្តាល។ កិច្ច​ប្រជុំ​ក៏​បាន​ប្រកាន់​យក​ជំហរ​រៀង​ៗ​ខ្លួន ក្នុង​នោះ​ភាគី​វៀតណាម បាន​ស្នើ​ទៅ​ជជែក​ផ្ទៃ​ក្នុង​របស់​គេ​ផង​ដែរ​ជុំវិញ​សំណើ​របស់​កម្ពុជា។

រូបភាពចាស់៖ ជំហ​ម៉ឺងម៉ាត់​និង​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​វៀតណាម​ដោយ​សន្តិភាព​ ជា​ជំរើស​ដ៏​ល្អ​របស់​កម្ពុជា
រូបភាពចាស់៖ ជំហ​ម៉ឺងម៉ាត់​និង​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​វៀតណាម​ដោយ​សន្តិភាព​ ជា​ជំរើស​ដ៏​ល្អ​របស់​កម្ពុជា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ