អានតួអត្ថបទ
បទយកការណ៍

ព្រះ​សង្ឃ ចង់​ឲ្យ​មាន​ការ​អប់រំ​ភ្ជាប់​នឹង​ព្រះ​ពុទ្ធ​សាសនា ដើម្បី​បណ្តុះ​សីលធម៌​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ពុំ​សូវ​ឃើញ​មាន​ច្រើន​នោះ​ទេ សាលារៀន​ដែល​យក​ព្រះពុទ្ធ​សាសនា ទៅ​ផ្សា​ភ្ជាប់​ការ​អប់រំ​របស់​ខ្លួន។ ប៉ុន្តែ​សាលា​បឋម​សិក្សា​វត្ត​បូព៌ ក្នុង​ទីរួម​ខេត្ត​សៀមរាប បាន​ដាក់​បញ្ជូល​ការ​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា ជាមួយ​នឹង​ការ​អប់រំ​ចំណេះ​ដឹង​ទូទៅ​។ ជា​រៀង​រាល់​សប្តាហ៍​ថ្ងៃ​ព្រហស្បតិ៍ សាលារៀន​មួយ​នេះ បាន​​និមន្ត​ព្រះ​សង្ឃ​ពី​វត្ត​រាជ​បូព៌ ដែល​នៅ​ជាប់​នឹង​សាលា មក​បង្ហាត់​បង្រៀន​ធម៌​វិន័យ និង​សីលធម៌​ដល់​កុមារ​តូចៗ ក្នុង​សាលារៀន ដែល​មាន​សិស្ស​ជា​ច្រើន​ពាន់​នាក់។ នាយក​សាលា​នេះ យល់​ថា ការ​យក​ព្រះពុទ្ធ​សាសនា​មក​អប់រំ ដល់​កុមារ​តូចៗ ជា​កត្តា​សំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​សកល​ដែល​ពោរ​ពេញ​ដោយ​គុណធម៌ និង​សីលធម៌។ ចំណែក​ព្រះ​សង្ឃ​ដែល​មក​បណ្តុះ​បណ្តាល​ដល់​កុមារ ក៏​ចង់​ឲ្យ​ការ​អប់រំ​បែប​នេះ មាន​គ្រប់​នៅ​តាម​គ្រឹះស្ថាន​អប់រំ មិន​មែន​មាន​តែ​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌ តែ​មួយ​នោះ​ទេ។

​ព្រះ​សង្ឃ​ កំពុង​បង្ហាត់​បង្រៀន​ធម៌​វិន័យ និង​សីលធម៌​ដល់​កុមារ​តូចៗនៅ​សាលា​វត្ត​បូព៌
​ព្រះ​សង្ឃ​ កំពុង​បង្ហាត់​បង្រៀន​ធម៌​វិន័យ និង​សីលធម៌​ដល់​កុមារ​តូចៗនៅ​សាលា​វត្ត​បូព៌ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ