អានតួអត្ថបទ
បទសម្ភាស

លោក ប៊ុន មុនី៖ ការផ្សព្វផ្សាយថា ធនាគារឈប់យកក្រដាសប្រាក់ដុល្លារដែលមានត្រាតូចៗ គឺជាការយល់ច្រឡំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​បណ្ឌិត ប៊ុន មុនី ​អគ្គ​នាយក​ធនាគារ ស្ថាបនា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ប៊ុន មុនី ក្នុង​នាមជា​ប្រតិបត្តិករ​នៃ​ធនាគារ​ឯក​ជន​មួយ​នៅ​កម្ពុជា បាន​អំពាវនាវ​កុំឲ្យ​មាន​ការ​រើស​អើង​ចំពោះ​ការ ប្រើ​ប្រាស់​ប្រាក់​ដុល្លារ។ ការ​អំពាវនាវ​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ហ្វេស​ប៊ុក​ថា ក្រដាស​ប្រាក់​ដុល្លារ ដែល​មាន​វាយ​ត្រា​សំគាល់​តូចៗ ត្រូវ​ធនាគារ​​ជាតិ​ឈប់​ទទួល​យក។ ការ​អំពាវនាវ​នេះ គឺ​ស្រប​គ្នា​ដែ​ល ធនាគារ​ជាតិ​នៃ​កម្ពុជា ទើប​តែ​ចេញ​សេចក្តី​ជូនដំណឹង​ឡើង​វិញ​ថា ខ្លួន​នៅ​តែ​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ពី​អតិថិជន នៅ​ពេល​ដែលក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​នោះ ជា​ក្រដាសប្រាក់​ពិត​ប្រាកដ មិន​មែន​ក្លែង​ក្លាយ ហើយ​មានគុណភាព​។ខាង​ក្រោម​នេះ គឺ​ជា​បទសម្ភាសន៍​រវាង វ៉ា សំណព្វ និងលោក ប៊ុន មុនី។សូម​អញ្ជើញ​ស្តាប់៖

@RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ