អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សហជីព​និង​អ្នក​តាម​ដាន​សង្គម៖ សេវា​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ឥត​គិត​ថ្លៃ គួរ​តែ​មាន​សម្រាប់​ពិធី​បុណ្យ​ធំៗ​ផ្សេង​ទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​រថយន្ត​ក្រុង​ចំនួន​៦០​គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កាន់​ស្រុក​កំណើត​ដោយ​មិន​គិត​ថ្លៃ។ វិធានការ​លើក​ទី​១​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​បញ្ហា​សង្គម និង​សហជីព​កម្មករ​បាន​សម្តែង​ការ​គាំទ្រ។ ជាមួយ​ការ​គាំទ្រ ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​មាន​សេវា​រថយន្ត​ក្រុង​ដឹក​មិន​គិត​ថ្លៃ​នេះ​សម្រាប់​ពិធី​បុណ្យ​ជាតិ​ធំៗ​ផ្សេង​ទៀត​ផង​ដែរ។ ចំពោះ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា ​បើ​សិន​មាន​ការ​ណែ​នាំ​ពី​រដ្ឋាភិបាល នោះ​សាលា​រាជធានី​ភ្នំពេញ នឹង​រៀប​ចំ​ឲ្យ​មាន​ជា​បន្ត​ទៀត។

ពលរដ្ឋ​ជិះ​រថយន្ត​ក្រុង​ឥតគិត​ថ្លៃ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​
ពលរដ្ឋ​ជិះ​រថយន្ត​ក្រុង​ឥតគិត​ថ្លៃ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ សាលាក្រុងភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ