បទសម្ភាស
ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ យុត្តិធម៌ រំពឹងលើញាតិញោមពុទ្ធបរិស័ទ បើអាត្មាត្រូវគេសម្លាប់ដោយប្រការណាមួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិក បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលទើបតែ លាក់ព្រះកាយ ដោយសារបារម្ភពីសុវត្ថិភាព បាន អំពាវនាវដល់ បុគ្គលទាំងឡាយ ដែលប៉ុនប៉ង ធ្វើបាប យាញី ព្រះកាយ ឬអាយុជីវិតព្រះអង្គ អោយស្តាប់ហេតុផលជាមុនសិន។ តាមព្រះតេជគុណ ប៊ុត ប៊ុនតិញ ទង្វើរបស់ព្រះអង្គ គឺមិនបានប្រឆាំង នឹងបុគ្គលណាម្នាក់ទេ ដូច្នេះបើពិចារណាបានច្បាស់ នោះពួកគេពិតមិនធ្វើបាបព្រះអង្គទៀតឡើយ។ សូមស្តាប់បទសម្ភាសរបស់ ស្រី សុភ័ក្រ្ត ជាមួយ ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖