អានតួអត្ថបទ
កម្ពុជា

លោក ផៃ ស៊ីផាន មិន​ទាន់​ច្បាស់​ពី​លិខិត​ហាម​លោក​សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក

កាល​ពី​ល្ងាច​មិញ មាន​ការ​បែក​ធ្លាយ​លិខិត​ចុះ​ថ្ងៃ​ទី​១២​តុលា ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​ផ្ញើ​ទៅ​កាន់​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ ជា​លិខិត​មាន​ខ្លឹមសារ​ហាម​ឃាត់​មិន​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ចូល​ស្រុក​វិញ​។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​បែក​ធ្លាយ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​បានទេ​ថា​តើលិខិត​នោះ ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ​។ លោក​ថា លោក​កំពុង​ស្រាវ​ជ្រាវ​លិខិត​នោះ​។ សូម​ស្ដាប់​ប្រសាសន៍​លោក ផៃ ស៊ីផាន​៖

01:34

ប្រសាសន៍​លោក ផៃ ស៊ីផាន អំពី​លិខិត​ហាម​លោក​សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក ២២​តុលា​២០១៦

ចំណែក​ឯ​ក្រសួង​មហាផ្ទៃ​មិនទាន់​បញ្ជាក់​ថា បាន​ទទួល​លិខិត​នោះ​នៅ​ឡើយ​ដែរ​។ ប៉ុន្តែ​លោក កែវ វណ្ណថន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ធ្វើ​តាម​ ប្រសិន​បើ​មាន​ការ​ណែនាំ​ដូច្នេះ​មែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ