ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
កម្ពុជា

អបអរ​ខួប​៦០​ឆ្នាំ៖​កម្ពុជា​ប្តេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​បន្ត​ធ្វើ​ការងារ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន

media  
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន News.CN

ម្សិល​មិញ​គឺ​ជា​ខួប​គម្រប់​៦០​ឆ្នាំ​គត់​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​មហា​យក្ស​ចិន។ ក្នុង​ឱកាស​នេះ ប្រមុខ​ការ​ទូត​កម្ពុជា និង​ប្រមុខ​ដឹក​នាំ​ចិន បាន​ផ្ញើ​សារ​លិខិត​អបអរ​ខួប​អនុស្សាវរីយ៍​នេះ​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើ​ការងារ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ថែម​ទៀត។

"ខ្ញុំ​ប្តេជ្ញា​ចិត្ត និង​ត្រៀម​ខ្លួន​បន្ត​ធ្វើ​ការងារ​កាន់​តែ​ជិត​ស្និទ​ថែម​ទៀត​ជាមួយ​ឯក​ឧត្តម ដើម្បី​លើក​កម្ពស់​ចំណង​មិត្តភាព​ស្អិត​រមួត និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ជាតិ​យើង​ទាំង​ពីរ "។ នេះ​គឺ​ជា​ខ្លឹម​សារ​ក្នុង​លិខិត​របស់​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​លោក វ៉ាង យី ប្រមុខ​ការ​ទូត​ចិន ថ្ងៃ​ទី​២​កក្កដា។

ឆ្លើយ​តប​នឹង​លិខិត​នេះ ប្រមុខ​ការ​ទូត​ចិន លោក វ៉ាង យី នៅ​ថ្ងៃ​ទី​១៩​កក្កដា បាន​ចេញ​លិខិត​មួយ​ដោយ​កត់​សំគាល់​ថា ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ផ្លាស់​ប្តូរ​គ្នា​លើ​វិស័យ​នានា ​​ដូច​ជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​វប្បធម៌ ក៏​ដូច​ជា​ការ​សម្រប​សម្រួល​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​លើ​កិច្ចការ​តំបន់ និង​អន្តរជាតិ។

ផ្អែក​លើ​ទំនាក់​ទំនង​នេះ ភាគី​ចិន​បាន​អះអាង​ថា​នឹង «​អនុវត្ត​យ៉ាង​សកម្ម​នូវ​កិច្ច​ព្រម​ព្រៀង​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​គឺ​សហគមន៍​ចិន-កម្ពុជា​ដែល​មាន​វាសនា​រួម​ជា​យុទ្ធសាស្ត្រ»។

លើស​ពី​នេះ​ទៀត នៅ​ថ្ងៃ​ទី​១៩​កក្កដា ដដែល ក៏​មាន​លិខិត​ដាច់​ដោយ​ឡែក​២​ទៀត​របស់​​មេ​ដឹក​នាំ​ចិន​មក​កាន់​ព្រះ​មហា​ក្សត្រ​កម្ពុជា និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុង​លិខិត​មក​កាន់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ នាយក​រដ្ឋមន្រ្តី​ចិន លោក លី ខឺឈាង បាន​និយាយ​ថា លោក​ចង់​ធ្វើ​ការ​ជាមួយ លោក ហ៊ុន សែន ​ដើម្បី​បន្ត​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ស៊ី​ជម្រ​មួយ​កម្រិត​ទៀត។

ចំណែក​លិខិត​របស់​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន ថ្វាយ​ព្រះ​មហាក្សត្រ​កម្ពុជា ក៏​មាន​ខ្លឹម​សារ​ប្រហែល​គ្នា​នេះ​ដែរ ប៉ុន្តែ​បាន​កត់​សម្គាល់​ថា កិច្ច​សហ​ប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​ទទួល​បាន​លទ្ធផល​ផ្លែ​ផ្កា ដែល​មិន​ត្រឹម​តែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រួម​ចំណែក​​កាន់​តែ​ច្រើន​ដល់​សន្តិភាព​ក្នុង​តំបន់​និង​ពិភព​លោក​ផង​ដែរ។

ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​ឈាន​ដល់​កំរិត​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​នា​ពេល​នេះ ក៏​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​សំដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​អព្យាក្រឹត​ភាព​របស់​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​រដ្ឋាភិបាល​តែ​ការពារ​ជំហរ​របស់​ខ្លួន និង​ថា​មាន​តែ​ចិន​ទេ ដែល​យក​ចិត្ត​ទុក​ដាក់ និង​យល់​ដល់​កម្ពុជា ខណៈ​ប្រទេស​នេះ​កំពុង​ត្រូវ​ការ​ជំនួយ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន​នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប នាំ​គ្នា​ដក​ជំនួយ​ពី គ.ជ.ប ដោយ​សារ​តែ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​ប្រទេស​ចិន​បាន​ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ