អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​អ្នក​នយោបាយ​កម្ពុជា​រៀន​សូត្រ​បាន​អ្វី​ខ្លះ​ពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​បារាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ប្រទេស​បារំាង ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ ទាំង​អ្នក​នយោបាយ អ្នក​វិភាគ​សង្គម និង​មេដឹកនាំ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ដក​ស្រង់​បទ​ពិសោធន៍​ពី​ការ​បោះ​ឆ្នោត​នៅ​បរទេស​ផ្សេងៗ​គ្នា។ សម្រាប់​អ្នក​វិភាគ​សង្គម សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​បោះ​ឆ្នោត​នៅ​បរទេស ហើយ​អ្វី​ដែល​កម្ពុជា​គួរ​តែ​រៀន​សូត្រ​គឺ និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​របស់​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក និង​កាណាដា។ តែ​ចំពោះ​បក្ស​កាន់​អំណាច​កម្ពុជា​យល់​ថា ការ​រស់​នៅ​ក្នុង​ភាព​ជាក់​ស្តែង និង​ការ​អភិវឌ្ឍន៍​កន្លង​គឺ​ជា មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ទ្រទ្រង់​ជ័យ​ជំនះ​លើ​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ទៀត។

តើ​​អ្នក​​នយោបាយ​​កម្ពុជា​​រៀន​​សូត្រ​​បាន​​អ្វី​​ខ្លះ​​ពី​​ការ​​បោះ​​ឆ្នោត​​នៅ​​ប្រទេស​​បារាំង?
តើ​​អ្នក​​នយោបាយ​​កម្ពុជា​​រៀន​​សូត្រ​​បាន​​អ្វី​​ខ្លះ​​ពី​​ការ​​បោះ​​ឆ្នោត​​នៅ​​ប្រទេស​​បារាំង? © REUTERS/Hannah McKay
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ