ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

កម្ពុជា​បដិសេធ​ការ​ហៅ”ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក”នៅ​ខេត្ត​ស្វាយ​រៀង

media គ្រាប់​បែកគីមីរបស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង @Fresh news

អាជ្ញាធរ​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​បដិសេធ​ការ​អះអាង​របស់​​ស្ថាន​ទូត​អាមេរិក​ដែល​ហៅ​គ្រាប់​​បែក​​នៅ​ខេត្ត​ស្វាយ​រៀង​​ថា ជា​គ្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដែល​មិន​មែន​ជាគ្រាប់​​​បែក​គីមី​នោះ។ ហើយ​អា​ជ្ញាធរ​ស៊ីម៉ាក់​កម្ពុជា នៅ​តែ​ទទួច​ឲ្យ​សហ​អាមេរិក​​បន្ត​​សហការ​បោស​សំអាត​​គ្រាប់​បែក​​គីមី​នៅ​​ទី​នោះ និង​គ្រាប់​បែក​គីមី​នៅ​កន្លែង​ដទៃ​ទៀត​។

ក្នុង​សារ​តាម​ទំព័រ​ហ្វេស​ប៊ុក ម្សិល​មិញ ស្ថាន​ទូត​អា​មេ​រិក​ប្រចាំ​កម្ពុជា បាន​ចាត់​ទុក គ្រាប់​​បែក​ដែល​​រក​​ឃើញ​​ដោយ​​អាជ្ញា​ធរ​ស៊ី​ម៉ាក់​កម្ពុជា​​នៅ​ខេត្ត​​ស្វាយ​​រៀង​នោះ​ថា​ជា​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​។​បើ​តាម​ស្ថាន​ទូត​អាមេរិក​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ជាញឹក​ញាប់​មាន​ភាព​ចម្រូង​ចម្រាស់​និងមាន​នីតិ​វិធី​ច្បាស់​លាស់​ដើម្បី​លប់​ចោល​វា ហើយ​ថា​មិន​មាន​ភស្តុតាង​ទាក់​ទង​ទៅ​នឹង​បញ្ហាសុខ​ភាព​រយៈ​ពេល​យូរ​ឬ​ពិការ​ភាព​ពី​កំណើត ដោយ​សារ​ឧស្ម័​នេះ​ទេ​។

ស្ថាន​ទូត​អាមេរិក​បន្ត​ថា ជា​ការ​ពិត​ណាស់ ប្រសិន​បើ​មាន​បញ្ហា​បែប​នេះ​មែន​នោះ អាជ្ញាធរ​នៅក្នុង​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភព​លោក រួម​ទាំង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ផង​ដែរ នឹងមិន​ប្រើ​ប្រាស់​គ្រាប់​បែក​ឧស្ម័ន​ប្រភេទ​នេះ​ឡើយ​។

ភ្លាម​ៗ​នោះ អាជ្ញាធរ​កម្ចាត់​មីន​កម្ពុជា​ហៅកាត់​ថា ស៊ីម៉ាក់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយដែល​បាន​បដិសេធ​ការ​លើក​របស់​ស្ថាន​ទូត​អាមេរិក ដោយ​​អះអាង​ថា អាជ្ញាធរ​មីន បាន​ដឹង​ជាច្រើន​ឆ្នាំ​មក​ហើយ​នូវ​គ្រាប់​បែក​គីមី​ដែល​ទម្លាក់​ដោយ​​អាមេរិក​នៅខេត្ត​ស្វាយ​រៀង​។ តែ​ស៊ីម៉ាក់ថា​ខ្លួន​ទើប​​តែ​ទទួល​បាន​ព័ត៌​មាន​នេះ កាល​ពី​អំឡុង​ឆ្នាំ​២០១៧ ដែល​​រាយ​ការណ៍​ដោយ​​ពលរដ្ឋនៅ​ទី​នោះ​​។

ក្នុង​សេច​ក្តីថ្លែង​ការណ៏ នៅ​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​ស៊ីម៉ាក់​កម្ពុជា នៅ​តែ​ទទួច​ឲ្យ​សហ​អាមេរិក​បន្ត​​សហការ​​បោស​សំអាត​​គ្រាប់​បែក​​គីមី​នៅ​ទី​នោះ និង​គ្រាប់​បែក​នៅ​កន្លែង​ដទៃ​ទៀ​ត​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍ ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា (CMAC) បាន​ដឹង​ពី​វត្តមាន​នៃ​គ្រាប់​បែក​បែប​នេះ នៅ​ខេត្ត​ស្វាយ​រៀង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​ទទួល​ការ​បង្រៀន​ជា​លំអិត​លើ​រឿង​នេះ ចំនួន ២ លើក នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ពី​អ្នក​ឯកទេស​យោធា​សហរដ្ឋ​អាមេរិក​និង​នាំ​ទៅ​អនុវត្ត​ជាក់​ស្តែង នៅ​ខេត្ត​មណ្ឌលគីរី ផង​ដែរ។

បើ​តាម​អាជ្ញាធរ​ស៊ីម៉ាក​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​តុលា​នេះ​មក ខ្លួន​បាន​​រក​​ឃើញ​ទី​តាំង​ជាច្រើន​​ដែល​មាន​គ្រាប់​​បែក​​គីមី​របស់​អាមេរិក ហើយ​ថា​មាន​ប្រជា​ពលរដ្ឋ​១៩​នាក់​ដែល​​រង​​ផល​ប៉ះ​ពាល់​​ពី​សារ​ធាតុ​គីមី​ទាំង​នោះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ